មិនអាចប្រហែសបានទេ! ចេះតែហូរឈាមក្រោយសម្រាលអាចបង្ករបព្ហាធំសម្រាប់អ្នកម៉ាក់

ការហូរឈាមច្រមុះជារឿយៗបន្ទាប់ពីសម្រាលកូនរួច ហើយពេលខ្លះនៅក្នុងបន្ទប់ត្រជាក់ ក៏មានហូរឈាមដែរ។ ជាការពិត ក្នុងអំឡុងពេលខ្ញុំកំពុងពពោះ ក៏មានឈាមតិចៗម្តងម្កាលដែរ។

តើនេះជាបញ្ហាអ្វីមែនទេ? តើត្រូវធ្វើយ៉ាងណាទើបអាចដោះស្រាយបាន?

ខាងក្រោមនេះអ្នកនឹងអាចស្វែងយល់អំពីការហូរឈាមក្រោយសម្រាលដើម្បីបង្ការ៖

Image result for ធ្លាក់ឈាម

ជំងឺនេះកើតឡើងបណ្តាលមកពីបម្រែបម្រួលអ័រម៉ូននៅអំឡុងពេលមានផ្ទៃពោះ។ អ័រម៉ូនទាំង២នោះគឺ Progesterone និង Estrogen ដែលធ្វើឲ្យសរសៃឈាមនៅច្រមុះ រីកធំ (Nasal vasodilatation) ដូចនេះ កាលណានៅក្នុងបន្ទប់កាន់តែត្រជាក់ នោះបញ្ហានឹងចោទកាន់តែខ្លាំង ដោយសារសរសៃឈាមដែលរីកធំ អាចប្រេះនាំឲ្យមានការហូរឈាម ដែលអាការៈទាំងនេះនឹងអាចបាត់ទៅវិញ បើសិនការហូរឈាមតិចតែប្រសិនបើហូរឈាមខ្លាំងវិញត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការឃាត់ឈាម (Nasal Tamponude)តែម្តង។ 

ដូចនេះ អ្វីដែលត្រូវធ្វើគឺ ពាក់ម៉ាស់ការពារ តមរបស់ត្រជាក់ឬនៅបន្ទប់ម៉ាស៊ីនត្រជាក់ជាដើម។ ជាពិសេស ត្រូវទៅជួបគ្រូពេទ្យផ្នែករោគស្រ្តីដើម្បីស្វែងរកមូលហេតុពិតប្រាកដណាមួយ ដែលពេលខ្លះកង្វះវីតាមីនមួយចំនួនក៏បណ្តាលឲ្យមានបញ្ហានេះផងដែរ

ឧទាហរណ៍៖ វីតាមីនសេ ដែលកង្វះខាតរបស់វា នាំឲ្យសរសៃឈាមមានភាពផុយស្រួយ។ 

How Much Bleeding Is Normal In Early Pregnancy? | familydoctor.org

គួររំលឹកផងដែរ បម្រែបម្រូលអ័រម៉ូនកើតមាននៅពេលមានផ្ទៃពោះ ហើយនឹងអាចត្រឡប់មកធម្មតាវិញ នៅថ្ងៃទី៥ ឬទី៦ក្រោយពីសម្រាល ឬប្រែប្រួលទៅតាមស្ថានភាពរបស់បុគ្គល។ ដោយឡែក បញ្ហាកើនឡើងនូវសម្ពាធឈាម នៅអំឡុងពេលមានផ្ទៃពោះក៏អាចទាក់ទងនឹងអាការៈរបស់ប្អូនផងដែរ ហើយការកើនឡើងនូវសម្ពាធឈាមនេះ អាចនឹងបន្តរហូតដល់៣ខែទៅ៦ខែបន្ទាប់ពីសម្រាលកូន។

ដូចនេះសូម ទៅជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសដើម្បីតាមដានអាការៈរបស់ មិនថាមុនឬក្រោយ សម្រាល និងទទួលយកដំបូន្មាន ក៏ដូចជាការផ្តល់ជាឱសថបំប៉ន ឬវីតាមីនបន្ថែមពីលើរបបអាហារ។

ដកស្រង់ពី៖ វេជ្ជបណ្ឌិត កៅ សែ