មិនចង់ឪ្យកូនកើតមិនគ្រប់លក្ខណៈ! អ្នកម៉ាក់ពពោះហាមមានទម្លាប់បែបនេះ

គ្រប់ស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវការក្តីស្រឡាញ់និងការគាំទ្រពីក្រុមគ្រួសារនិងសហគមន៍របស់គាត់ មិនថាគាត់ជាស្ត្រីរៀបការរួច ហើយធ្លាប់មានកូន, ឬជាស្ត្រីវ័យក្មេង, នៅម្នាក់ឯង, ឬទើបមានផ្ទៃពោះលើកដំបូងក៏ដោយ។ គាត់ក៏ត្រូវការការថែទាំសុខភាពដ៏ល្អ និងអាហារូបត្ថម្ភត្រឹមត្រូវផងដែរ ក៏ប៉ុន្តែអ្នកម្តាយមួយចំនួននៅតែទទួលបានសំណាងមិនល្អទៅវិញនៅពេលទទួលបានកូន។

តើមានអ្វីខ្លះដែលបណ្តាកឪ្យកូនកើតមកមានលក្ខណៈមិនគ្រប់ទ្រង់ទ្រាយ៖

ខាងក្រោមនេះ Parenting-tip យើងខ្ញុំនឹងបង្ហាញអ្នកពីប្រភេទអ្នកម្តាយដែលអាចធ្វើឲ្យកូនក្នុងផ្ទៃមានរូបរាងមិនគ្រប់។

ការបកស្រាយ អំពី មូលហេតុ នាំឱ្យ កូន កើតមក មាន ជំងឺ មិន គ្រប់ទឹក
  • មុន និងក្នុងពេលមានផ្ទៃពោះ អ្នកម្តាយមិនគួរញ៉ាំស្រាឡើយ ដោយមិនគួរប៉ះពាល់សូម្បីតែបន្តិច ព្រោះក្នុងស្រាមានសារធាតុដែលអាចធ្វើឲ្យកូនក្នុងផ្ទៃលូតលាស់មិនគ្រប់រូបរាងឡើយ។ ដូចនេះ ប្រសិនជាអ្នកម្តាយសម្រេចចិត្តចង់បានកូន អ្នកគួរតែចៀសពីការញ៉ាំស្រា។
  • ក្រោយពេលដែលអ្នកម្តាយមានផ្ទៃពោះ មិនថាឆ្កែ ឬឆ្មារទេ អ្នកមិនគួរចិញ្ចឹមឡើយ ព្រោះរោមនៃសត្វចិញ្ចឹមទាំងនោះអាចធ្វើឲ្យប៉ះពាល់ដល់រូបរាងកូនក្នុងផ្ទៃ។ ជាពិសេស បើអ្នកឆ្លងជំងឺពីសត្វទាំងនោះ នឹងធ្វើឲ្យភ្នែកកូនក្នុងផ្ទៃកើតមានបញ្ហាខ្លាំងណាស់។
  • នៅពេលដែលអ្នកក្តៅខ្លួន អ្នកគួរតែបញ្ចុះកម្តៅភ្លាម ព្រោះបើទុកយូរ នឹងធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលកូនក្នុងផ្ទៃ ដោយធ្វើឲ្យប្រាជ្ញាកូនខ្សោយ។ ជាហេតុដែលធ្វើឲ្យកូនកើតចេញមកមិនឆ្លាតដូចជាកូនដទៃឡើយ។
អ្វីទៅដែលហៅថាជំងឺ Trisomie21 (Down... - វេជ្ជបណ្ឌិត ចៅ ពន្លឺ | Facebook
  • អ្នកម្តាយដែលចូលចិត្តផាត់មុខក្រាស់ៗ ក៏អាចធ្វើឲ្យកូនមានរូបរាងមិនគ្រប់ដែរ ព្រោះសារធាតុដែលមានក្នុងម្សៅទាំងនោះអាចជ្រាបចូលទៅដល់កូនក្នុងផ្ទៃតាមរយៈស្បែកអ្នកម្តាយ។ ដូចនេះ អ្នកគួរតែចៀសពីការផាត់មុខ ទើបមិនបំផ្លាញរូបរាងរបស់កូនចោល៕

ប្រភព៖ Health.com