កំពុងតែគិតថាចង់បានកូន! តើគួរតៀមខ្លួនបែបណាខ្លះដើម្បីកុំឪ្យហួសពេល?

ការមានផ្ទៃពោះមិនមែនជារឿងងាយស្រួលដូចការគិតរបស់អ្នកនោះទេដូច្នោះប្រសិនបើអ្នកមានបំណងចង់បានកូនដែលមានសុខភាពល្អ ការសម្រាលទទួលបានជោគជ័យ និងសុវត្ថិភាពនោះ អ្នកគួរតែត្រៀម និងរៀបចំខ្លួនឲ្យបានល្អជាមុនសិន។

ខាងក្រោមនេះអ្នកនឹងបានយល់ច្បាស់អំពីការត្រៀមខ្លួនមុនពេលមានផ្ទៃពោះ៖

The Husband-Wife Work Team: 5 Tips for a Successful Partnership | Inc.com

១. ជ្រើសរើសរបបអាហារសុខភាព

អាហារសុខភាពជារឿងចម្បងគេ សម្រាប់ស្ត្រីដែលត្រៀមមានផ្ទៃពោះ ឬអំឡុងពេលមានផ្ទៃពោះ និងក្រោយសម្រាលក៏ដោយ។ ជាក់ស្ដែង ការជ្រើសរើសរបបអាហារមិនត្រឹមត្រូវ អាចផ្ដល់ផលអវិជ្ជមានយ៉ាងខ្លាំងទៅលើឱកាសនៃមានផ្ទៃពោះ និងអំឡុងពេលពពោះ នេះបើយោងតាមការស្រាវជ្រាវនានា។ ស្ត្រីគួរផ្លាស់ប្ដូរទម្លាប់មិនល្អដែលកំពុងមាន ដោយជំនួសមកវិញនូវការប្រកាន់ខ្ជាប់ការរស់នៅស្អាត និងជ្រើសរើសអាហារដែលសម្បូរទៅដោយវីតាមីន ប្រូតេអុីននិងជាតិខ្លាញ់ល្អ។ 

២.​ ការគ្រប់គ្រងទម្ងន់

ទម្ងន់រាងកាយ ជាកត្តាមួយផ្នែកដែលជះឥទ្ធិពលដល់ការមានផ្ទៃពោះមិនថាស្រ្តីស្គម ឬធាត់ពេកនោះទេ។ ជាក់ស្ដែង ប្រសិនស្រ្តីមានបញ្ហាលើសទម្ងន់ នោះជាឱកាសដែលអាចឲ្យប្រឈមទៅនឹងបញ្ហាសុខភាពមួយចំនួនដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺលើសជាតិអាស៊ីតជាដើមនៅពេលពពោះ។ ដូច្នេះ ការកំណត់ពីទម្ងន់រាងកាយដែលស័ក្តិសមជារឿងត្រូវធ្វើឲ្យបានឆាប់រហ័ស ជាមួយគ្នានេះ ការពិគ្រោះយោបល់ពីសំណាក់វេជ្ជបណ្ឌិត ឬគ្រូពេទ្យជំនាញជាវិធីសាស្រ្តក្នុងការបញ្ចៀសពីបញ្ហានានាដែលអាចប្រឈម។

5 Reasons Women Struggle To Lose Weight

៣. បន្ថយភាពតានតឹង

ការចៀសវាងភាពតានតឹង និងថែទាំសុខភាពផ្លូវចិត្តអាចជួយឲ្យអ្នកមានសុខភាពល្អនៅពេលពពោះ។ ជាក់ស្តែង អ្នកត្រូវកំណត់ពេលវេលាក្នុងការគេងឲ្យបានគ្រប់គ្រាន់ និងរស់នៅប្រកបដោយផាសុកភាព។ ផ្ទុយទៅវិញប្រសិនបើអ្នកមានភាពតានតឹងនោះជាមូលហេតុមួយដែលនាំឲ្យអ្នកពិបាកក្នុងការមានផ្ទៃពោះ ឬអាចរលូតកូនបាន។ យោងតាមការសិក្សាស្រាវជ្រាវមួយបានបង្ហាញពីវិធីសាស្រ្តគ្រប់គ្រងអារម្មណ៍ភាពតានតឹងតាមរយៈការធ្វើលំហាត់ប្រាណបែបសមាធិ និងការដកដង្ហើមវែងៗសម្រាប់ស្រ្តីមានផ្ទៃពោះ ក៏ដូចជាស្រ្តីត្រៀមមានផ្ទៃពោះ។

៤. គេងឲ្យបានគ្រប់គ្រាន់

ការគេងឲ្យបានគ្រប់គ្រាន់ គឺមានសារៈសំខាន់សម្រាប់សុខភាពរបស់មនុស្សគ្រប់វ័យ ពិសេសស្រ្តីដែលត្រៀមមានផ្ទៃពោះ និងអំឡុងពេលមានផ្ទៃពោះ។ ដោយហេតុថា អំឡុងពេលគេង ជាវេលាមួយអនុញ្ញាតឲ្យរាងកាយបានសម្រាកដើម្បីជួសជុលកោសិកា សម្រួលដល់ចលនាឈាមរត់ និងដំណើរការមុខងាររបស់សារពាង្គកាយជាច្រើន។ លើសពីនេះ ការគេងគ្រប់គ្រាន់អាចកំណត់អ័រម៉ូនដែលពាក់ព័ន្ធនឹងការបញ្ចេញអូវុល និងអ័រម៉ូនបន្តពូជដូចជា អឺស្រ្តូហែ្សន និងប្រូសេស្តេរ៉ូន ដែលសម្រួលដល់ការមានផ្ទៃពោះ។ ដូច្នេះអ្នកគួរគេង ឲ្យបានយ៉ាងហោចណាស់ ៧ ទៅ ៩ម៉ោងក្នុងមួយថ្ងៃដើម្បីទទួលបានសុខភាពល្អទាំងម្តាយ និងកូនក្នុងផ្ទៃ។

៥. កំណត់កម្រិតជាតិកាហ្វេអុីន

ការទទួលទានភេសជ្ជៈដែលមានជាតិកាហ្វេអុីន អាចបង្កើនហានិភ័យនៃបញ្ហាកូនកើតមិនគ្រប់ខែ និងអាចបណ្តាលឲ្យរលូតកូន។ ជាក់ស្តែងការទទួលទានភេសជ្ជៈដែលមានជាតិកាហ្វេអុីនរហូតដល់ ២00 មិលី្លក្រាមក្នុងមួយថ្ងៃអាចធ្វើឲ្យប៉ះពាល់ដល់ការមានកូន ឬហានិភ័យនៃការសម្រាលកូនក្នុងដំណាក់កាលដំបូង។ មិនតែប៉ុណ្ណោះ វាអាចបង្កឲ្យមានហានិភ័យអំឡុងពេលមានផ្ទៃពោះដូចជា លើសសម្ពាធឈាម  បង្កើនចង្វាក់បេះដូងរបស់ទារកនិងបណ្តាលឲ្យទារកខ្សោះជាតិទឹកនៅពេលកើត។ អាស្រ័យហេតុនេះ អ្នកត្រូវចៀសវាងរាល់ភេសជ្ជៈប៉ូវកម្លាំង ទាំងមុនពេលមានផ្ទៃពោះ និងមានផ្ទៃពោះ។

Can Pregnant Women Drink Coffee? Caffeine During Pregnancy, Explained

៦.ចៀសវៀងការផឹកគ្រឿងស្រវឹង

ការសិក្សាមួយនៅប្រទេសដាណឺម៉ាកក្នុងឆ្នាំ ២០១៦បានបង្ហាញពីផលប៉ះពាល់នៃគ្រឿងស្រវឹងទៅលើការមានផ្ទៃពោះ តាមរយៈការធ្វើតេស្តទៅលើស្រ្តីជាង ៦ពាន់នាក់ ដែលបានទទួលទានគ្រឿងស្រវឹង ១ ទៅ២កំប៉ុងក្នុងមួយថ្ងៃ។ លើសពីនេះ ការស្រាវជ្រាវមួយទៀតបានបង្ហាញដែរថាស្ត្រីដែលពិសាគ្រឿងស្រវឹងច្រើនជាង ៦ កំប៉ុងក្នុងមួយសប្តាហ៍គឺមាន ១៨%ហាក់ដូចជាពិបាកក្នុងការមានផ្ទៃពោះ។ ដូច្នោះការពិសាគ្រឿងស្រវឹងច្រើនបណ្តាលឲ្យពិបាកក្នុងការមានផ្ទៃពោះព្រមទាំងបង្កការខូចខាតលើសរីរាង្គបន្តពូជ និងប៉ះពាល់ខួរក្បាលផងដែរ។

៧. ចៀសវៀងសារធាតុគីមី និងសារធាតុពុល

សារធាតុពុលផ្សេងៗនៅក្នុងបរិយាកាសអាចប៉ះពាល់ដល់ការមានផ្ទៃពោះដែលសារធាតុទាំងនោះរួមមានដូចជា ឧស្ម័ន ជី ថាំ្នសម្លាប់សត្វល្អិត និងចំហាយវិទ្យុសកម្មជាដើម។ ជាតិពុលទាំងនេះជាដើមចមបង្អាក់ក្នុងការមានផ្ទៃពោះ និងអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃបង្កឲ្យមានភាពមិនប្រក្រតី ឬពិការភាពក្នុងអំឡុងពេលពពោះ។ ដូច្នេះ អ្នកគួរចៀសវាងការប៉ះពាល់ផ្ទាល់ ឬដោយប្រយោលចំពោះសារធាតុទាំងនេះដើម្បីទទួលបានសុខភាពល្អមុនត្រៀមយកកូន ឬអំឡុងពេលមានផ្ទៃពោះ។

ស្ត្រីដែលមានបំណងចង់មានផ្ទៃពោះ គួរចាប់ផ្ដើមថែរក្សាសុខភាព និងគិតពីរបបអាហារ ដើម្បីជួយកាត់បន្ថយហានិភ័យនៃផលវិបាកនៅពេលពពោះនិងក្រោយពេលសម្រាល។ 

ដកស្រង់ពី៖ Heath time