ស្ត្រីមានផ្ទៃពោះគួរប្រយ័ត្ន បើមានរោគសញ្ញាទាំងនេះញឹកញាប់ បញ្ជាក់ពីការប្រឈមនៃជំងឺទឹកនោមផ្អែម

ជំងឺទឹកនោមផ្អែមដែលកើតឡើងតែក្នុងអំឡុងពេលមានផ្ទៃពោះ គឺអាចនៅពេលរាងកាយរបស់យើង​ឈប់ផលិត ឬមិនរំលាយជាតិអាំងស៊ុយលីនឱ្យបានល្អ។ បើសិនជារាងកាយជួបបញ្ហានេះ នោះវានឹងមិនបានរក្សាតុល្យភាពនៃជាតិស្ករក្នុងចរន្តឈាម ជាហេតុធ្វើឱ្យងាយបណ្តាលឲ្យមានរោគសញ្ញាប្រឈមខ្ពស់នៃជំងឺទឹកនោមផ្អែម លើស្ត្រីមានផ្ទៃពោះ ដែលអាចបង្កគ្រោះថ្នាក់ជាងច្រើនដល់សុខភាពទាំងម្តាយ និងកូនក្នុងផ្ទៃ។

ថ្ងៃនេះ parentingtip សូមលើយកចំនុចមួយចំនួនពីគ្រូពេទ្យជំនាញសុខភាព មកបង្ហាញជូនដល់អ្នកម្តាយ ឱ្យបានយល់ដឹងបន្ថែម ពីរោគសញ្ញាមួយចំនួន នៃទឹកនោមផ្អែម និងហានិភ័យមួយចំនួនដែលអ្នកម្តាយគួរប្រុងប្រយ័ត្នអំលុងពេលមានផ្ទៃពោះ។

Image result for diabetes pregnancy

១. រោគសញ្ញាទូទៅបំផុតដោយអ្នកជំនាញនៃអាការៈទឹកនោមផ្អែម

អ្នកម៉ាក់តែងអស់កម្លាំំងខ្លាំង ចេះតែមានអារម្មណ័ថាខ្លួនខ្វះថាមពល និងឆាន់ហត់នឿយ ឬព្រិលៗភ្នែក, ស្រេកទេកជានិច្ច, ក្អួតចង្អោរ និងតែងចង់នោមញឹកញាប់។ ក្រៅពីនេះ ទឹកនោមសំបូរជាតិស្ករជំងឺប្លោកនោម ឬទ្វារមាស និងការឆ្លងមេរោគលើស្បែក។

២.ការធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែម អំលុងពេលមានផ្ទៃពោះ

គ្រូពេទ្យជំនាញ និងធ្វើរោគវិនិច្ជ័យជំងឺទឹកនោមផ្អែមពេលស្ត្រីមានគ៌កទៅពិនិត្យសុខភាពជាប្រចាំ។ ជាធម្មតាពួកគេនឹងសួរពីអារម្មណ៍របស់ស្ត្រីមានផ្ទៃពោះនិងការផ្លាស់ប្តូររបស់ពួកគេអំឡុងពេលមានផ្ទៃពោះហើយស្នើសុំគំរូទឹកនោម។

៣. ការធ្វើតេសទឹកនោមផ្អែមសម្រាប់ស្ត្រីមានផ្ទៃពោះ

មាន២ដំណាក់កាល៖ ទី១៖ ការតេស្តគ្លុយកូស តម្រូវឱ្យតមអាហារ និង ទី២៖ ការតេស្តជាតិគ្លុយកូស នៅ២៤-២៨សប្តាហ៍នៃការមានផ្ទៃពោះ។ ការតេស្តគ្លុយកូសតមអាហារ ត្រូវបានឲ្យអ្នកម៉ាក់ផឹកជា ដើម្បីរកថាតើគ្លុយកូសរហូតដល់ទៅ ៥០ក្រាម ក្នុងរយៈពេល ៥នាទី និងយកឈាមចេញពីចុងម្រាមដៃ របស់អ្នកម៉ាក់ បន្ទាប់ពី១ម៉ោង ដើម្បីធ្វើតេស្តការរំលាយជាតិស្ករក្នុងខ្លួន។

Image result for diabetes pregnancy

៤. កត្តាដែលបង្កើនហានិភ័យ នៃជំងឺទឹកនោមផ្អែមពេលមានគ៌ក

ហានិភ័យមួយចំនួនដែលបង្កើនឳកាសនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែម ចំពោះស្ត្រីមានផ្ទៃពោះ មានច្រើនដូចជា៖ ស្ត្រីលើសទម្ងន់ខ្លាំង ខ្វះសកម្មភាពរាងកាយ ឬមួយមកពីធ្លាប់មានប្រវត្តិគ្រួសារកើតជំងឺទឹកនោមផ្អែម

៥.ការព្យាបាលជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះចំពោះអ្នកម៉ាក

វាមានការពិបាកខ្លះ នៃជំងឺទឹកនោមផ្អែមចំពោះស្ត្រីមានផ្ទៃពោះ ដែលគ្រូពទ្យ នឹងត្រូវផ្តោតខ្ពស់ទៅលើការគ្រប់គ្រងជាតិស្ករក្នុងឈាមរបស់អ្នកម៉ាក់។ ស្ត្រីមានផ្ទៃពោះ ត្រូវតាមដានជាតិស្ករក្នុងឈាមជាប្រចាំ និងមកតាមការណាត់ទៀងទាត់ជាមួយវេជ្ជបណ្ឌិត ព្រោះការធ្វើតេស្តជាត់ស្ករក្នុងឈាមទៀងទាត់ អាចជួយធានាបាននូវការគ្រប់គ្រងជាតិស្ករប្រកបដោយសុវត្ថិភាព។ ការគ្រប់គ្រងជាតិស្ករក្នុងឈាមចំពោះអ្នកម៉ាក់ពេលមានផ្ទៃពោះ ដែលជួយរាងកាយឱ្យមានដំណើរការជាតិអាំងស៊ុយលីនត្រឹមត្រូវ។

៦.របបអាហារចំពោះស្ត្រីមានផ្ទៃពោះដែលកំពុងកើតជំងឺទឹកនោមផ្អែម

ក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីគួរប្តូររបបអាហារដែលធ្លាប់ញាំធម្មតា មកជាអាហារមួយចំនួន ដែលមានសារជាតិប្រូតេអ៊ីន គ្មានជាតិខ្លាញ់ច្រើន គ្រាប់ធញ្ញជាតិគ្មានជាតិស្ករ ផលិតផលទឹកដោះដែលមានជាតិខ្លាញ់ទាប និងគ្មានជាតិស្ករច្រើន បន្លែ ផ្លៃឈើមានជាតិស្ករទាបផងដែរ។

Image result for diabetes pregnancy

៧. វីធីការពារជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះចំពោះអ្នកម៉ាក

ជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ មិនតែងតែអាចការពារបានគ្រប់គ្នានោះទេ។ តែទោះជាយ៉ាងណាក៏ដោយមានរឿងមួយចំនួនដែលអ្នកម៉ាក់កំពុងមានផ្ទៃពោះ អាចធ្វើបានភ្លាមៗ ដើម្បីកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែម រួមមាន៖

  • អ្នកម៉ាកត្រូវសម្រេចចិត្តរក្សាទម្ងន់ដើម្បីមានសុខភាពល្អមុនពេលមានផ្ទៃពោះ
  • បរិភាគរបបអាហារដែលមានតុល្យភាព
  • ធ្វើលំហាត់ប្រាណឲ្យបានទៀតទាត់​
  • ពិនិត្យសុខភាពឲ្យបានទៀងទាត់ក្នុងពេលមានផ្ទៃពោះ
  • រក្សាទម្ងន់មិនឲ្យឡើងខ្លាំងពេកពេលមានផ្ទៃពោះ៕