ប្រការខ្លាចកូនឈឺពោះ! អ្នកម៉ាក់ក្រោយពីឆុងទឹកដោះគោហើយទុកបានតែប៉ុន្មានម៉ោងនេះប៉ុណ្ណោះ

ម៉ាក់​ៗ​ខ្លះ ព្រោះតែ​មិន​ចង់​ខ្ជះខ្ជាយ​ទឹកដោះគោ​ដែល​កូន​ទើប​ម៉ឹម​បន្តិច ឬ​ឆុង​ហើយ​កូន​មិន​បៅ ច្រើន​តែ​ស្ដាយ​ក៏​យក​ទៅ​ទុក ឬ​ក្លាស្សេ​ក្នុង​ទូទឹកកក ​ដើម្បី​ឲ្យ​កូន​ញ៉ាំ​ពេល​ក្រោយ​ទៀត។

តើ​​ទឹក​ដោះ​​គោ​ឆុង​រួច​អាចរក្សា​ទុក​បាន​ប៉ុន្មានម៉ោង មិន​ខូច​គុណភាព? ​

សម្រាប់ទឹកដោះគោឆុងហើយ៖

Image result for milk breastfeeding  baby
  • បើមិនទាន់បៅ ទុកបាន2ម៉ោង នៅខាងក្រៅ
  • បៅហើយ ទុក បាន 1 ម៉ោង នៅខាងក្រៅ (មិនអាចក្លាសេ)
  • មិនទាន់បៅទុកបាន 24ម៉ោងក្លាសេ ក្នុងទូរទឹកកក កន្លែងមិនកក
  • ហាមមិនឲដាក់ទឹកដោះគោឆុងហើយនៅកន្លែងកកទេ

ទឹកដោះគោ​ឆុង​នៅ​សល់ អាច​យក​ទៅ​​ទុក​នៅ​កន្លែង​ដែល​មានសីតុណ្ហភាពធម្មតាតែ​ទុក​បាន​​យ៉ាងយូរ ២ ម៉ោង​​ប៉ុណ្ណោះ​។ បើ​ទុក​យូរ​ជាង​នេះ ទឹកដោះ​គោ​ខូច​គុណភាពហើយ ​ត្រូវ​ចាក់​វា​ចោល កុំ​ទៅ​ស្ដាយ​អី ព្រោះពេល​ឲ្យ​កូន​បន្ត​បៅ​ទឹក​ដោះ​គោ​ទាំង​នោះ អាច​ធ្វើឲ្យ​ឈឺពោះ ក្អួត ឬ​រាករូស​ក៏​មាន ​លើស​ពី​នោះ មេរោគនឹង​ចាប់​លូតលាស់​ក្នុង​ទឹក​ដោះ​គោ។

ម៉ាក់​ៗ​ដែល​ឲ្យ​កូន​ម៉ឹម​​ដោះ​គោ​ត្រូវ​ចងចាំ​ថា ទឹកដោះគោ​ខុស​ពី​ទឹក​ដោះ​ម្ដាយ ព្រោះ​ទឹក​ដោះ​ម្ដាយ​អាច​រក្សា​ទុក​រហូត​ទៅ​ដល់​ច្រើន​ថ្ងៃ ប្រសិនបើ​យើង​យក​ទៅ​បង្កក។

Image result for abdominal pain baby

សូមបញ្ជាក់ថា ការឆុង ម្សៅ ដោះគោ ជាមួយទឹកដាំពុះល្អ បំផុត ប៉ុន្តែ ទុកទឹកដែលដាំពុះឲត្រជាក់សិន។ ប្រសិនបើ​កូន​ម៉ឹម​ផង ឈប់​ផង ពេល​ឈប់យើង​ត្រូវ​យក​គម្រប​ទឹក​ដប​ទឹកដោះគោ​មក​បិទ​ភ្លាម​ៗ ហើយ​បើ​អស់​ហើយ​ត្រូវ​លាង​សម្អាត​ដប​ទឹកដោះគោ​ភ្លាម​ៗ ព្រោះ​បើ​ទុល​ចោល​វា​នឹង​មាន​កំណក​ជាប់​ដប ធ្វើឲ្យ​ពិបាក​លាង​សម្អាត ឬ​ងាយ​នឹង​កើត​មេរោគ។

ចំណែក​ការ​លាង​ស្អាត​ត្រូវ​ប្រើ​ជាមួយ​សាប៊ូ បន្ទាប់​មក​ស្ងោរ​សម្លាប់​មេរោគ ត្រូវ​រលាស់​ទឹក​ឲ្យ​ស្ងួត ដើម្បី​កុំឲ្យ​ដប​បែក​ញើស និង​ទុក​ដាក់​នៅ​កន្លែង​ស្ងួត ស្អាត ​បិទ​ឲ្យ​ជិត កុំឲ្យ​មាន​ធូលី​ចូល។

ដកស្រង់ពី៖ Similac.com