អ្នក​​កំពុងពពោះប្រយ័ត្ន​ឪ្យ​មែន​ទែន! មាន​ជំងឺ​ម្យ៉ាងមាន​គ្រោះ​ថ្នាក់ខ្លាំងណាស់

ពេល​ពពោះ ម៉ាក់ៗ ទទួល​បាន​ការ​យកចិត្ត​ទុកដាក់ និង​ថែទាំ​ជាពិសេស​ពី​ប៉ាៗ ក៏ដូចជា​ក្រុមគ្រួសារ ទាំង​ពេល​សម្រាក ញ៉ាំ​អាហារ ហាត់ប្រាណ និង​ទៅ​ពេទ្យ​។ ពេល​ពពោះ​នេះ ម៉ាក់ៗ ក៏ដូចក្រុម​គ្រួសារ ចាំបាច់ប្រយ័ត្ន​នឹង​ជំងឺ​បេះដូង ព្រោះ​ជាជំងឺ​បង្ក​ឲ្យ​ស្រី​ពពោះ ស្លាប់​ច្រើនជាងគេ។

តើមានជម្ងឺអ្វីខ្លះដែលបណ្តាលឪ្យមានគ្រោះថ្នាក់ពេលពពោះ?

Husband Accuses Wife of Being Lazy Now That She's Pregnant | CafeMom.com

អង្គការ American College of Obstetricians and Gynecologists របស់​អាមេរិក បញ្ជាក់​ថា ជំងឺ​បេះដូង រួមចំណែក ២៦,៥% បង្ក​ឲ្យ​ស្រីពពោះ​ស្លាប់ ដោយ​នេះ​ជា​អត្រា​ខ្ពស់បំផុត ក្នុង​ចំណោម​ស្រី​ស្បែក​ខ្មៅ និង​មាន​ចំណូល​ទាប។ លោកស្រី​វេជ្ជបណ្ឌិត Lisa Hollier ប្រធាន​អង្គការ​នេះ បញ្ជាក់​ថា ជំងឺ​ភាគច្រើន អាច​បង្ការ​បាន ប៉ុន្ដែ​ខ្វះ​ការតាម​ដាន និង​កំណត់​រោគសញ្ញា ពេល​ពពោះ និង​ក្រោយ​សម្រាល។

ពេលពពោះ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង មាន​បម្រែប្រមួល​ធំៗ ដើម្បី​រក្សា​ការ​កើនឡើងបរិមាណ​ឈាម អ៊ីចឹង​ហើយ វាចាំបាច់​ណាស់ ដើម្បី​កំណត់​កត្ដា​បង្ក​គ្រោះថ្នាក់​ជាមុន។ ស្ត្រី​ពពោះ ហើយ​ដឹង​ថា មាន​ជំងឺ​បេះដូង គួរ​ជួបជាមួយ​ពេទ្យ​បេះដូង មុន​ប្រឹក្សា​ពី​បញ្ហា​ពពោះ។ អ្នក​ប្រឈម​ជំងឺ​នេះពី​កម្រិត​មធ្យម-ខ្លាំង គួរ​តាមដាន និង​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់ ពេល​ពពោះ សម្រាល និង​ក្រោយ​សម្រាល។

Pregnant Woman Resting On Sofa Arkivvideomateriale (100 % royaltyfritt)  4150570 | Shutterstock

គ្រោះថ្នាក់​នៃ​ជំងឺ​បេះដូង អាច​បន្ដ​រយៈពេល ១​ ឆ្នាំ ក្រោយ​សម្រាល ដូច្នេះ​ការតាមដាន​​ក្រោយ​សម្រាល គួរធ្វើឡើង​ក្នុង​រយៈពេល ១០​ ថ្ងៃ សម្រាប់​ស្ត្រី​មាន​បញ្ហា​សម្ពាធ​ឈាម និង​ពី ៧-១៤​ថ្ងៃ សម្រាប់​ស្ត្រីមាន​ជំងឺ​បេះដូង។

ប្រភព៖ hello krupet