ត្រៀមឬនៅម៉ាក់? ដើម្បីក្លាយជាម៉ាក់ដ៏ល្អ និងពូកែ គួរធ្វើអី្វខ្លះ?

មានស្រី្តៗតិចតួចណាស់គិតថាការធ្វើជាអ្នកម្ដាយគឺជារឿងងាយស្រួល ដូច្នេះអ្នកមិនគួររំពឹងទុកនូវអ្វីគ្រប់យ៉ាង ងាយស្រួលពេក ឬលឿនពេកនៅចាប់ផ្តើមនោះទេ។ ធ្វើជាអ្នកម្តាយម្នាក់ត្រូវការការអនុវត្ត ភាពអត់ធ្មត់ និងការ ថ្នាក់ថ្នមច្រើន។ កូនៗគ្រប់រូប មានលក្ខណៈខុសៗគ្នា ដូច្នេះពេលខ្លះអ្វីដែលល្អសម្រាប់កូនគេនោះ មិនប្រាកដថាល្អសម្រាប់កូនយើងនោះទេ។

ចំណុចសំខាន់ដែលត្រូវចាំនោះគឺការបំបៅកូនឲ្យបានត្រឹមត្រូវ ការផ្លាស់ប្តូរ និងទម្លាប់គេងរបស់កូន ក៏ដូចជាការធ្វើជាអ្នកម្តាយដ៏ល្អម្នាក់ ទាំងនេះសុទ្ធសឹងជាកត្តាដែលផ្តល់ឲ្យកូននូវភាពរីករាយ និងមានសុភមង្គល ផ្ដល់បរិយាកាសល្អសម្រាប់ការលូតលាស់របស់កូន ហើយក៏ត្រូវផ្តល់នូវក្តីស្រលាញ់ ការយកចិត្តទុកដាក់ចំពោះកូនឲ្យបានច្រើនដូចគ្នា។ ត្រូវរៀបចំរបស់លេងជាច្រើន ច្រៀងចម្រៀងឲ្យកូនស្ដាប់ និងបញ្ចេញសំឡេងបែបកំប្លែង អំឡុងពេលនៅក្បែរ និងមើលថែកូន។

Treatment options for severe pregnancy sickness in new NICE draft guidance  - Latest Pharmacy News | Business | Magazine - Pharmacy Business

ស្វែងយល់ខ្លះៗពីកូន

បើអ្នកមិនប្រាកដអំពីរឿងរ៉ាវខ្លះ អ្វីដែលល្អនោះគឺអាចសាកសួរពីមិត្តភក្តិ ឬសាច់ញាតិយើង ធ្លាប់មានបទពិសោធន៍ ថែទាំកូន។ គួរតែចំណាយពេលនៅជាមួយពួកគេឲ្យបានច្រើន និងជួយពួកគេមើលថែកូន។ ឬក៏អាច រកមើលពី វគ្គសិក្សាពីវិធីមើលថែទាំកូន អំឡុងពេលកំពុងពពោះ ឬក៏អាចចូលរៀនវគ្គថែទាំក្មេង ក្រោយពេលសម្រាល ដើម្បី ទទួលបានការណែនាំវិធីមើលថែទាំកូនឲ្យកាន់តែច្បាស់។

លើសពីនេះ មានសៀវភៅជាច្រើន អាចជួយផ្តល់ជាគំនិត និងតិចនិកមួយចំនួនដើម្បីជួយយើងក្លាយជាម៉ាក់ៗពូកែ ក៏ដូចជាវិធីសាស្រ្តថែទាំកូនផងដែរ។ នៅពេលយើងទទួលបានព័ត៌មាន ឬវិធីពីប្រភពកាន់តែច្រើន ពីអ្នកជំនាញសរសេរសៀវភៅវិធីសាស្ត្រចាប់ផ្ដើមក្លាយជាប៉ាម៉ាក់គេ នឹងធ្វើឲ្យយើងយល់កាន់តែស៊ីជម្រៅ បំផុសគំនិតអាចនាំឲ្យធ្វើការងារសំខាន់សម្រាប់គ្រួសារមួយនេះ កាន់តែបានល្អ។

ស្វែងរកជំនួយ

ធ្វើជាម៉ាក់ៗ គឺ ត្រូវការការទទួលខុសត្រូវធំធេងណាស់ ហេតុនេះ ពេលខ្លះយើងអាចមានអារម្មណ៍ភ័យខ្លាច និងហត់នឿយ ។ យ៉ាងណា តួនាទីជាម៉ាក់ល្អម្នាក់ មិនមែនយើងត្រូវទទួលត្រូវតែ ម្នាក់ឯងទេ ព្រោះមានមនុស្សជាច្រើននៅចាំជួយយើង ឲ្យដំបូន្មានយើង ពិសេសស្វាមីយើងផ្ទាល់ គ្រូពេទ្យ ក្រុមគ្រួសារ ឬមិត្តភក្តិជាដើម។ ម៉ាក់ៗផ្សេងទៀត ក៏អាចជាជំនួយសំខាន់សម្រាប់យើងដូចគ្នា ឯការចែករំលែក បទពិសោធ ក៏ជួយឲ្យស្រីៗគ្នាយើង ឲ្យយល់កាន់តែច្បាស់ពីអារម្មណ៍ភ័យខ្លាច ការព្រួយបារម្ភចំពោះកូន សុទ្ធតែជារឿងធម្មតា តែងកើតមានម៉ាក់ៗគ្រប់រូប។

NICE – Using antipsychotics in pregnancy – Ashtons Hospital Pharmacy

ការព្រួយបារម្ភនេះដែរ ក៏ជាសញ្ញាមួយ នៅពេលយើងកាន់តែយកចិត្តទុកដាក់ចំពោះកូន ចង់ធ្វើឲ្យបានល្អឥតខ្ចោះសម្រាប់កូនជាទីស្រលាញ់។ ដូច្នេះត្រូវធ្វើដោយការយកចិត្តទុកដាក់ ហើយបើទោះត្រូវចំណាយពេលចាប់ផ្តើមធ្វើលើកដំបូង ពេលក្រោយយើងនឹងអាចរកឃើញវិធីសាស្រ្តសមស្រប និងល្អបំផុតសម្រាប់ទាំងយើងផ្ទាល់ និងកូនជាទីស្រលាញ់មិនខាន ហើយនៅពេលនោះ ស្រីៗគ្នាយើង នឹងមានអារម្មណ៍ថា យើងបានធ្វើគ្រប់យ៉ាងធ្វើក្លាយជាម៉ាក់ៗល្អម្នាក់សម្រាប់កូន ទោះមិនឥតខ្ចោះ ក៏ជាភាពទទួលសុខភាព និងសុភមង្គលក្នុងគ្រួសារយើងដែរ។

ប្រភព៖​ konchalt.com