ដល់ពេលហើយ! ពេលកូនមានទម្លាប់បែបនេះ ម៉ាក់គួរផ្តាច់បំបៅកូនហើយ

ជួនកាល អ្នកម្តាយចង់បញ្ឈប់ការបំបៅកូនដោយទឹកដោះ ប៉ុន្តែនៅតែមានបញ្ហាមិនដឹងគួរពេលណាសាកសមសម្រាប់កូន ហើយមិនឪ្យប៉ះពាល់ដល់សុខភាពកូនផងដែរនោះ។

តើមានសញ្ញាអ្វីខ្លះដែលអ្នកម៉ាក់គួរចាប់ផ្តើមផ្តាច់ការបំបៅពាក់កណ្តាលយប់?

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមុខសញ្ញាដែលបង្ហាញអ្នកម្តាយថា កូនគួរតែផ្តាច់ការបៅក្នុងពេលពាក់កណ្តាលយប់៖

Does breastfeeding REALLY make you lose weight?

១. នៅពេលដែលកូនដុះធ្មេញ ជាពេលដែលអ្នកម្តាយគួរតែចាប់ផ្តើមផ្តាច់ទឹកដោះកូនហើយ ព្រោះក្នុងពេលនេះ កូនកំពុងតែញ៉ាំអាហារបន្ថែម ដូចជាបបរសុខភាពជាដើម។ ដូចនេះ ការបៅក្នុងពេលពាក់កណ្តាលយប់អាចកាត់បន្ថយបាន។

Medications, alcohol and cannabis in breastfeeding

២. ក្នុងពេលដែលកូនគេងថ្ងៃតិច ហើយគេងយប់ច្រើន ជាពេលដែលអ្នកម្តាយអាចផ្តាច់ទឹកដោះកូនបាន ព្រោះកូនចាប់ផ្តើមទម្លាប់នឹងការគេងទល់ភ្លឺ។ ប្រសិនជាក្នុងពេលដែលកូនកំពុងតែគេងលក់ស្រួល ហើយអ្នកបង្អាក់ ដោយដាស់កូនឡើងមកបៅទឹកដោះ នោះនឹងធ្វើឲ្យកូនពិបាកគេងលក់ស្រួលវិញណាស់។ ដូចនេះ ក្នុងរយៈពេលនេះ អ្នកគួរតែចាប់ផ្តើមផ្តាច់ការឲ្យកូនបៅក្នុងពាក់កណ្តាលយប់ ទើបល្អចំពោះសុខភាពកូន៕

ដកស្រ់ពី៖ Health.com