ក្រោយ​សម្រាលភ្លាមៗ! ​​អ្នក​ម្តាយ​មិនត្រូវ​ញ៉ាំ​អាហារ​ទាំងនេះ​ទេ ប្រយ័ត្នគ្រោះថ្នាក់​

ក្រោយ​ពេលដែល​អ្នក​សម្រាល​កូន​រួច គឺ​អ្នក​ត្រូវ​តម​ជាង​ពេលដែល​អ្នក​ពរ​ពោះ​ទៅទៀត ព្រោះ​បើ​អ្នក​មិន​ថែ​សុខភាព​ទេ នោះ​អ្នក​អាច​នឹង​ជួប​ផលវិបាក​ទៅ​ថ្ងៃក្រោយ​ជាមិនខាន​។

តើមានអាហារអ្វីខ្លះដែកអ្នកម្តាយក្រោយសម្រាលមិនត្រូវញុាំ?

មានរឿង​មួយចំនួន​ដែល​អ្នក​មិនគួរ​ធ្វើ​នោះទេ ក្រោយពេល​សម្រាល​រួច​ភ្លាមមានដួចជា៖

4 New eating rules for pregnancy

១. មិនត្រូវ​ប៉ូវ​ខ្លាំង​
​មាន​មនុស្ស​ភាគច្រើន​ក្រោយ​ពេលដែល​សម្រាលកូន​ហើយ​ភ្លាម តែងតែ​បរិភោគ​អាហារ​ដែល​ប៉ូវ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា​ប្រសិនជា​ប៉ូវ​ខ្លាំងពេក វា​អាចធ្វើ​ឲ្យ​អ្នក​ធាត់ ជា​ហេតុដែល​អាចធ្វើ​ឲ្យ​ជាតិ​ស្ករ និង​ខ្លាញ់​ក្នុង​រាងកាយ​ឡើង​ខ្ពស់ ដែល​អាច​នាំ​ជំងឺ​មកដល់​អ្នក​បាន ម្យ៉ាងទៀត​វា​ក៏​អាចធ្វើ​ឲ្យ​កូន​ធាត់ ហើយ​មាន​អាកា​រៈ​ហើមពោះ​ដែរ ដោយសារតែ​គេ​បៅ​ទឹកដោះ​អ្នក ដូចនេះ​អ្នក​មិនត្រូវ​ប៉ូវ​ខ្លាំងពេក​ទេ​។​

២. មិនត្រូវ​បង្អត់អាហារ​
​អ្នក​មិនត្រូវ​ព្រោះតែ​ចង់​ទទួលបាន​រាង​ស្អាត ហើយ​បង្អត់អាហារ​ភ្លាម​នោះទេ ព្រោះ​បើ​អ្នកធ្វើ​ដូច្នោះ វា​មិន​ត្រឹមតែ​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​នោះទេ វា​ថែមទាំង​គ្មាន​ទឹកដោះ​គ្រប់គ្រាន់​សម្រាប់​បំបៅកូន​ទៀតផង ជាហេតុ​ដែល​ធ្វើ​ឲ្យ​គេ​មិនអាច​ទទួលបាន​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់ នោះ​កូន​នឹង​មិនអាច​លូតលាស់​បានល្អ​ឡើយ​។​

៣. ​មិនត្រូវ​ញ៉ាំ​អាហារ​ហឹរ​
​ក្រោយ​ពេលដែល​អ្នក​សម្រាល​កូន​រួច អ្នក​មិនត្រូវ​បរិភោគ​អាហារ​ដែល​ហឹរ​នោះទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នកមាន​ជំងឺ​ទល់លាមក ហើយ​ថែមទាំង​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​ទៀតផង ដោយសារតែ​គេ​បៅ​ទឹកដោះ​អ្នក ដូចនេះ​អ្នក​គួរតែ​ប្រយ័ត្ន​ពីរ​បប​អាហារ​របស់​អ្នក​ទើប​វា​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​និង​កូន​។​

Does your diet during pregnancy influence your child's tastebuds? | Cork  Independent

៤. ​មិនត្រូវ​ញ៉ាំ​ប៊ីចេង​
​អ្នក​ទាំងអស់គ្នា​ធ្លាប់​ដឹង​មកហើយ​ថា​ប៊ីចេង​គឺជា​គ្រឿងទេស​ដែល​អ្នក​មិនគួរ​ប្រើ​ឡើយ ព្រោះ​វា​អាចធ្វើ​ឲ្យ​សុខភាព​អ្នក​ទ្រុត​ទ្រោម​បាន ដូចនេះ​ក្រោយ​ពេលដែល​អ្នក​សម្រាលកូន​រួច អ្នក​ក៏​មិនអាច​ពិសារ​បានដែរ​ក្នុង​រយៈពេល​៣​ខែ ព្រោះ​ប្រសិនជា​ក្នុង​ម្ហូប​អ្នកមាន​ប៊ីចេង វា​នឹង​អាចធ្វើ​ឲ្យ​កូន​លូតលាស់​យឺត​ជាង​ក្មេង​ដទៃ ដោយសារតែ​គេ​បៅ​ទឹកដោះ​អ្នក ដោយមាន​សារធាតុ​ប៊ីចេង​នៅក្នុង​នោះ​។​

​៥. មិនត្រូវ​ញ៉ាំ​សូកូឡា​
​នៅពេលដែល​អ្នក​ញ៉ាំ​សូកូឡា​ច្រើន​នៅ​ដំណាក់កាល​បំបៅ​ទឹកដោះ​កូន នោះ​វា​នឹង​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បេះដូង និង​សរសៃ​ប្រាសាទ​របស់​កូន ធ្វើ​ឲ្យ​កូន​នោម​ច្រើន គេង​មិន​ស្ងប់ ដោយ​តែងតែ​រករឿង​រហូត ម្យ៉ាងទៀត​វា​ក៏​អាចធ្វើ​ឲ្យ​កូន​រំលាយ​អាហារ​មិនបាន​ល្អ​ដូចគ្នា ចំពោះ​អ្នក​ម្តាយ​វិញ វា​នឹងធ្វើ​ឲ្យ​អ្នក​គ្មាន​អារម្មណ៍​ក្នុងការ​ពិសារ​អាហារ​ផ្សេងៗ ធ្វើ​ឲ្យ​អ្នក​ធាត់ និង​ខ្វះ​សារធាតុចិញ្ចឹម​ទៀតផង​៕​

ដកស្រង់ពី៖​ Pamak.com