សំខាន់ណាស់! ក្រោយសម្រាល តើគួរបំបៅដោះកូនប៉ុន្មានដងក្នុងមួយថ្ងៃ?

ការព្រួយបារម្ភរបស់អ្នកម្តាយដែលទើបទទួលបានបុត្រដំបូងនោះគឺការថែរទាំទារកទើបសម្រាលឲ្យមានសុខភាពល្អ ទទួលបានការបំបៅគ្រប់គ្រាន់ ពីព្រោះខ្លាចកូនខ្វះខាតការបំបៅដោះពីម្តាយទៅកូន។

ម្យ៉ាងវិញទៀត អ្នកម្តាយតែងតែចង់ដឹងថាតើកូនរបស់ពួកគេទទួលបានបរិមាណទឹកដោះគ្រប់គ្រាន់ដែរឬទេ?

ខាងក្រោមនេះអ្នកនឹងម៉ាក់នឹងបានជ្រាបច្បាស់អំពីការបំបៅដោះកួនលើទារកកើតរហូត 6 ខែមានដូចជា៖

Mom Slams Dentist as 'Dr. Ignorant' After Alleged Breastfeeding Shaming  Incident | Parents

១. ចំពោះទារកទើបនឹងសម្រាល រហូតដល់ ២ខែ
ក្នុងកំឡុងខែដំបូងទារកត្រូវការបំបៅចន្លោះពេលពី ៨ ដល់១២ដងក្នុងមួយថ្ងៃ ហើយក្នុងមួយដងបំបៅប្រហែល ៤៤មីលីលីត្រ ទៅ ៨៨មីលីលីត្រ រយៈពេលប្រហែល ២ទៅ៣ម៉ោងម្តង។ ក្នុងអំឡុងពេល ២ទៅ៣សប្តាហ៍ដំបូងនេះ ប្រសិនបើកូនរបស់អ្នកមិនភ្ញាក់ដោយខ្លួនឯង អ្នកគួរបីកូនរបស់អ្នកឡើង ដើម្បីបំបៅឲ្យបានគ្រប់គ្រាន់។

២. ចំពោះទារកនៅអាយុ ២ខែ
ពួកគេអាចទទួលទានទឹកដោះបានចន្លោះពី១១៨-១៤៧មីលីលីត្រនៅពេលបំបៅម្តងៗ ដែលមានរយៈពេលប្រហែល៣ ទៅ៤ ម៉ោងម្តង។

Happy Young Mother Breastfeeding Her Arkivvideomateriale (100 %  royaltyfritt) 17121361 | Shutterstock

៣. នៅពេលទារកមានអាយុ ៤ខែ
ពួកគេអាចត្រូវការការបំបៅរហូតដល់ ១៧៧មីលីលីត្ររាល់ពេលបំបៅម្តងៗ។ នៅអំឡុងពេលនេះអ្នកគួរតែបន្តបំបៅកូនដោយទឹកដោះរហូតដល់ពួកគេមានអាយុ ៦ខែ ជៀសវាងការផ្តល់អាហារផ្សេងក្រៅពីទឹកដោះដល់ទារក។

៤. ចំពោះទារកដែលមានអាយុ ៦ខែ
គឺមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ ពីព្រោះទារកបានឆ្លងកាត់ការលូតលាស់ជារៀងរាល់ថ្ងៃ។ ក្នុងអំឡុងពេលនេះ ទារកអាចបៅប្រហែល ២៣៦មីលីលីត្រ។

ដកស្រង់ពី៖ Knongsrok