ប្រយ័ត្នផងម៉ាក់! កូនកើតមកអាចវៀចក ត្រូវមើលដូចម្តេច? មានផលប៉ះពាល់អ្វីអត់?

ក្មេង​ជាច្រើន​មាន​អាការៈ​វៀច​ក​តាំងពី​តូច ហើយ​ដោយសារ​ម៉ាក់ប៉ា​មិន​បាន​ចាប់អារម្មណ៍ និង​ព្យាបាល​ទាន់​ពេល​វេលាទៀតនោះ ទើប​បណ្ដាល​ឲ្យ​ពួកគេ​មាន​បញ្ហា​បែបនេះ។ កូន​វៀច​ក ពេល​សង្កេត​ឃើញ​តាំងពី​នៅ​ជា​ទារក ត្រូវ​ប្រញាប់​យក​ទៅ​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា។

នុង​ចំណោម​ភាព​មិន​ប្រក្រតី​ទាំង​ឡាយ ​ទារក​វៀច​ក គឺ​ជា​ករណី​ឧស្សាហ៍​ជួប​ប្រទះ​មួយ។ ចំពោះ​មូលហេតុ​វិញ វា​ពិបាក​ពន្យល់​ឲ្យ​បាន​ជាក់លាក់​ណាស់​ដឹង​ត្រឹម​ថា វា​កើត​ឡើង​ដោយសារ៖

  • សាច់​ដុំ​ក​ទាំង​សងខាង​​លូតលាស់​មិន​ស្មើគ្នា
  • ទម្រង់​របស់​ទារក​ពេល​នៅ​ក្នុង​ពោះ​មិន​ស្រប​នឹង​ស្បូន​ម៉ាក់
  • ការ​កើន​ឡើង​ជាតិ​កាល់ស្យូម​យ៉ាង​រហ័ស ទើប​បណ្ដាល​ឲ្យ​មាន​ការ​កន្ទ្រាក់​សាច់ដុំ​រយៈ​ពេល​យូរ។

ជា​ទូទៅ​ម៉ាក់​ៗ​អាច​មើល​ដឹង​ច្បាស់​នៅ​ពេល​ទារក​អាយុ​ចាប់ពី ១ ដល់ ៤ ខែ ប៉ុន្តែ​ក្នុង​ករណី​វៀច​ក​ខ្លាំង យើង​អាច​ដឹង​តាំងតែ​ពី​ទារក​ទើប​កើត​មក​ភ្លាម​ម្ល៉េះ។

ក្នុង​ករណី​វៀច​ក​តិច​តួច ទារក​អាច​វិល​ទៅ​សភាព​ធម្មតា​វិញ ក្នុង​រយៈ​ពេល​ខ្លី ដោយ​យើង​ត្រូវ​ព្យាយាម​ដាក់​កូន​ឲ្យ​ដេក​ត្រង់ ក្បាល​ស្រប​នឹង​ដង​ខ្លួន ហើយ​បើ​ពេល​ដេក​កូន​ផ្អៀង​ក្បាល​ចេញ ត្រូវ​តំរែតម្រង់។ ប៉ុន្តែ​បើ​កូន​វៀច​ក​ធ្ងន់ធ្ងរ ទារក​ត្រូវ​ព្យាបាល​ដោយ​ចលនា​រយៈ​ពេល​វែង ហើយ​បើ​មិន​ព្យាបាល​ទាន់​ពេលវេលា ទៅ​ថ្ងៃ​មុខ​ពេល​កូន​ធំ​ទៅ​អាច​មាន​រូបរាង​មិន​សមរម្យ និង​ខូច​ឆ្អឹង​កង​ក​ទៀត ផង។

ដូចនេះ​ហើយ ក្រោយ​សម្រាល​កូន​រួច​ភ្លាម​យើង​ត្រូវ​មើលថែ និង​តាមដាន​ពី​សភាព​របស់​កូន​ជា​ប្រចាំ ដើម្បី​ការ​ធំធាត់​ប្រកប​ដោយ​សុភាព​ល្អ និង​មាន​កាយសម្បទា​រឹងមាំ ហើយ​បើ​មាន​ករណី​សង្ស័យ ឬ​ភាព​មិន​ប្រក្រតី​ណា​មួយ ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ពិភាក្សា។

ដកស្រង់ពី៖​ Hello Health Group