កុំភ្លេចឱ្យសោះ! ម៉ាក់ៗពេលកូនមឹមទឹកដោះគោត្រូវអនុវត្តតិចនិក ៣នេះដើម្បីកុំឪ្យហើមពោះកូន

ក្មេងមួយចំនួនជួបអាការៈហើមពោះញឹកញឹកញាប់ ដោយសារប្រព័ន្ធរំលាយអាហារនៅខ្ចី និងលេបខ្យល់ចូលទៅក្នុងពោះ ពេលបៅដោះម្ដាយ ឬទឹកដោះគោ។ ចំណែកឯក្មេងខ្លះ អាចហើមពោះដោយសារផលរំខានពីអាហារដែលម៉ាក់ៗញ៉ាំ ឬការធ្វើអនាម័យមិនបានត្រឹមត្រូវ។

ចំពោះម៉ាក់ៗប៉ាដែលមានកូនម៉ឹមទឹកដោះគោ គួរធ្វើតាមប៉ុន្មានចំណុចនេះ ទើបអាចបញ្ចៀសបាននូវអាការៈហើមពោះមានដូចជា៖

១. លាងដបទឹកដោះគោឲ្យស្អាត
អនាម័យដបឆុងម្សៅទឹកដោះជារឿងសំខាន់បំផុត បើលាងមិនបានស្អាតល្អ ឬផ្អាប់ម្សៅទឹកដោះទុកយូរ បាក់តេរី ផ្សិត ឬវីរុសកកើត បង្កទៅជាក្លិនផ្អូមជូរ មានបញ្ហាដល់កូន។ ដូច្នេះម៉ាក់ត្រូវលាងសម្អាតឱ្យបានស្អាត។

២. ឈប់ឱ្យកូនម៉ឹមទឹកដោះគោដែលនៅសល់
ទឹកដោះនៅសល់កាលណាយើងទុកមិនបានត្រឹមត្រូវ ឬមិនបានគ្របគម្របជិត អាចមានធូលីហុយចូល ឬសត្វល្អិតដូចជា រុយ ស្រមោចវារពីលើ។ អ្វីដែលសំខាន់នោះ ទឹកដោះគោកូនម៉ឹមនៅសល់នឹងមានចូលទឹកមាត់កូនក្នុងនោះ ទុកមិនបានយូរនោះទេ មេរោគនឹងបម្លែងទៅពពួកបាក់តេរី ឬផ្សិត យកឲ្យកូនញ៉ាំច្បាស់ជារាករូសមិនខាន។

៣. ឱ្យកូនញ៉ាំទឹកដោះគោម្សៅមាន SYNBIOTICS
រូបមន្តថ្មីចុងក្រោយនៃម្សៅទឹកដោះគោ ដោយមានការសំយោគចូលគ្នារវាងប្រ៉ូបាយអូទិក និង ប្រ៊ីបាយអូទិក ហៅថា ស៊ីនបាយអូទិក (SYNBIOTICS) ជួយកសាងប្រព័ន្ធរំលាយអាហារបានយ៉ាងល្អ និងអភិវឌ្ឍប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំ។ ម៉ាក់ៗនឹងសង្កេតឃើញថា បញ្ហាក្រពះពោះវៀនរបស់កូនតូច ដូចជា ការទល់លាមក ចុកពោះ និងអាការៈរាកដោយសារបាក់តេរីអាក្រក់ នឹងត្រូវកាត់បន្ថយច្រើន ហើយមិនងាយឈឺទៀត។

ដកស្រង់ពី៖ Hello Health Group