ប្រយ័ត្នខូចធ្មេញកូន! ប៉ាម៉ាក់មិនបានធ្វើរឿង ៥នេះនឹងធ្វើឪ្យធ្មេញកូនខូចមិនដឹងខ្លួន

បញ្ហាធ្មេញពុករបស់កូនគឺជាកង្វល់បស់ប៉ាម៉ាក់គ្រប់រូប ដែលភាគច្រើនតែងតែកើតឡើងចំពោះកុមារតូចៗ ពិសេសចំពោះទារកដែលមឹមទឹកដោះគោ ងាយនឹងទទួលរងការពុកធ្មេញខ្លាំងណាស់។ ដូច្នេះតើត្រូវធ្វើដូចម្តេចដើម្បីការពារកុំឱ្យកូនពុកធ្មេញ ពេលមឹមទឹកដោះគោ? តើប៉ាម៉ាក់ដឹងទេ?

ខាងក្រោមនេះ គឺជាគន្លឹះ និងវិធីសាស្ត្រក្នុងការការពារកូនពីការពុកធ្មេញ ណែនាំដោយ ទន្តបណ្ឌិត ឈុន សួស្តី ប្រធានសាខា ពេទ្យធ្មេញ ខេមរា៖ 

ទី១. រា​ល់ពេលគាត់មឹមរួច គួរយកសំលី ឬ កំប្រេស ដាក់ទឹកស្អាតរួចជូតលើធ្មេញ ឬ អញ្ចាញគាត់ថ្នម

ទី២.  បើកូនក្មេងមានធ្មេញចេញមកហើយ (ចាប់ពី 6 ខែ) អាចយកថ្នាំដុសធ្មេញកុមារដែលមានជាតិ Fluoride ដាក់លើកំប្រេសក្នុងបរិមាណតិចបំផុត ហើយដុសថ្នមៗលើធ្មេញគាត់ឱ្យបាន 2 ដងក្នុងមួយថ្ងៃ។ (ថ្នាំដុសធ្មេញកុមារមានសុវត្តិភាព ទោះបីលេបក៌ដោយ )

ទី៣.  បើគាត់អាយុ2 ឆ្នាំឡើង យកគាត់មកឱ្យគ្រូពេទ្យលាប fluoride varnish ដើម្បីការពារធ្មេញ ។

This image has an empty alt attribute; its file name is IMG_0032-1-1024x597.jpg

ទី៤. សូមកុំអោយគាត់បៀមក្បាលដបទឹកដោះគោពេលគាត់កំពុងគេង។
ទី៥. បើគាត់មានបញ្ហាឈឺ ឬ មានរហូតដល់ហើមធ្មេញ គួរតែមកជួបគ្រូពេទ្យ។

បន្ថែមពីនេះ ប៉ាម៉ាក់ក៏គួររក្សាអនាម័យមាត់ធ្មេញរបស់កូនឱ្យបានល្អ និងយកចិត្តទុកដាក់ទៅលើរបបអាហារ ក៏ដូចជាចំណីមួយចំនួនដែលពួកគេទទួលទាន ពិសេសទៅលើអាហាររឹង និងចំណីផ្អែមដូចជា ស្ករគ្រាប់ជាដើម ដែលងាយនឹងធ្វើឱ្យធ្មេញកុមារពុកខ្លាំងណាស់៕

ដកស្រង់ពី៖ Chhun Soursdey