មិនអាចទុកទេ! ទារកទើបកើតត្រូវកាត់ក្រចកឱ្យបានស្អាត តាមវិធីទាំងនេះ

ប៉ាម៉ាក់ជាច្រើនតែងមានចម្ងល់ថា តើគួរកាត់ក្រចកកូនតូចទើបកើតឬអត់ ឬថាតើគួរកាត់បែបមេចទើបល្អ​ និងមានសុវត្ថិភាព និងរយៈពេលប៉ុន្មានគួរកាត់ម្តង។ឈប់ឆ្ងល់ទៀតទៅ អត្ថបទនេះ នឹងស្រាយបញ្ជាក់ទៅកាន់អ្នកឱ្យបានច្បាស់។

១. ហេតុអ្វីត្រូវកាត់ក្រចកកូនតូចរបស់អ្នក?
ការកាត់ក្រចកឱ្យទារកគឺសំខាន់ណាស់ ព្រោះវាអាចទាក់ទងទៅនឹងសុខភាពរបស់ពួកគេ។ ជាធម្មតាទារកតូចៗចូលចិត្តបៀមដៃ ហើយក្រចកដៃជាកន្លែងដែលបាក់តេរី និងមេរោគលាក់ខ្លួនច្រើន ដែលអាចបង្ករផលមិនល្អដល់កូនរបស់អ្នក។ បន្ថែមពីនេះ ទារកនឹងខ្វាចមុខខ្លួនឯងជាមួយនឹងក្រចកវែងៗរបស់គេ ដូច្នេះវាគឺចាំបាច់ណាស់ ដែលត្រូវកាត់ក្រចកកូនរបស់អ្នក។

២. ពេលណាសាកមក្នុងការកាត់ក្រចកកូនរបស់អ្នក?
ទារកតូចៗមិនចូលចិត្តការកាត់ក្រចកទេ ដូច្នេះពេលវេលាដ៏ល្អបំផុតដើម្បីកាត់ក្រចកកូនរបស់អ្នក គឺនៅពេលដែលពួកគេគេងលក់ ឬងងុយគេង និងស្ងប់ស្ងាត់។ បន្ទាប់ពីងូតទឹកគ៏ជាពេលវេលាដ៏ល្អ ព្រោះក្រចករបស់ទារកនឹងទន់ជាងមុន។

៣. ត្រូវកាត់ក្រចកកូនបែបណាទើបមានសុវត្ថិភាព ?
ប៉ាម៉ាក់ត្រូវប្រាកដថា ដាក់កូនឱ្យគេង ឬអង្គុយបានត្រឹមត្រូវ ហើយជាធម្មតាមិនគួរធ្វើវាតែម្នាក់ឯងទេ បើអាចគួរមានម្នាក់ជាអ្នកកាន់អាអូន និងម្នាក់ជាអ្នកកាត់ ដើម្បីជៀសវាងអាអូនរើនាំឱ្យមុតស្បែក។ ទាញដៃ ឬជើងអាអូនថ្នមៗ និងកាត់ដោយប្រុងប្រយ័ត្ន ជាមួយឧបករណ៍ ឬកន្ត្រៃកាត់ក្រចកដែលមានគុណភាព។

ហាមដដាច់ខាតយកធ្មេញរបស់អ្នកទៅខាំក្រចកអាអូន ព្រោះវាបង្កការឆ្លងបាក់តេរី និងមេរោគឆ្លងខ្ពស់ណាស់។
អាចបន្ធូរអារម្មណ៍កូនដោយការនាំលេង ឬច្រៀងទៅកាន់ពួកគេ ឬរំខានពួកគេដោយប្រើប្រដាប់ក្មេងលេង ដើម្បីឆ្លៀតឪកាសល្អដើម្បីកាត់។

ជាមួយគ្នានេះដែរ យើងសូមណែនាំកន្ត្រៃកាត់ក្រចក សម្រាប់ទារក Little One ដែលមិនប៉ះពាល់ដល់ស្បែកកុមារ មានគុណភាពល្អ និងងាយស្រួលប្រើប្រាស់។ ប៉ាម៉ាក់អាចរកជាវបាននៅហាងឯកទេសទំនិញកុមារ BabyOutlet គ្រប់សាខា។

៤. តើរយៈពេលប៉ុន្មានគួរកាត់ក្រចកកូនម្តង?
ក្រចកអូនតូចលូតលាស់លឿនណាស់ ដូច្នេះអ្នកនឹងត្រូវកាត់វាញឹកញាប់ដើម្បីរក្សាអនាម័យ និងភាពស្អាតឱ្យកូន។ ត្រូវមើលស្ថានភាពក្រចកូនជាក់ស្តែង ប៉ុន្តែជាទូទៅចំពោះក្រចកដៃដុះលឿនខ្លាំង ដែលទាមទារការកាត់ ម្តង ឬច្រើនជាងម្តងក្នុងមួយសប្តាហ៍។ ចំណែកក្រចកជើងលូតលាស់យឺតជាង ដូច្នេះពីរបីដងក្នុងមួយខែគឺល្អ។

ជារួមមកវិញវាជារឿងសំខាន់ណាស់ដែលត្រូវកាត់ក្រចកកូនតូចរបស់អ្នក ដើម្បីសម្អាត និងរក្សាអនាម័យដល់ពួកគេ។ បន្ថែមពីនេះ គួរពាក់ស្រោមដៃ និងស្រោមជើងឱ្យបានគ្រប់ពេល ដើម្បីជៀសវាងទារកខ្វាចមុខ ឬស្បែកខ្លួនឯង៕

ដកស្រង់ពី៖ The BUMP​​​ Pregencybirthandbaby Bounty