អ្នកម្តាយពពោះកុំរំលង! ផ្លែឈើទាំងនេះជួយឱ្យកូនកើតមកស្បែកស្អាត សុខភាពល្អទៀតផង

នៅអំឡុងពេលមានផ្ទៃពោះគឺជាពេលវេលា ដែលអ្នកម្តាយត្រូវការអាហារូបត្ថម្ភពិសេស ហើយគ្រប់អាហារ​ដែល​អ្នកម្តាយ​បរិភោគ​មាន​ឥទ្ធិពលទៅ​លើ​សុខភាព រូបរាងកាយ និង​ការ​អភិវឌ្ឍ​របស់​ទារក​ក្នុង​ផ្ទៃ ដោយក្នុងនោះបូករួមទាំងបន្លែ សាច់ ភេសជ្ជៈ និងផ្លែឈើផងដែរ។

ខាងក្រោមនេះគឺជាផ្លែឈើទាំង  ដែលល្អទាំងចំពោះសុខភាពម្តាយ និងជំនួយដល់ស្បែកទារកក្នុងផ្ទៃ៖

១. ទឹកដូង
ទឹកដូងផ្តល់ជាតិទឹកដល់រាងកាយ និងផ្តល់សារធាតុចិញ្ចឹម និងវីតាមីនចាំបាច់ដល់ទារកក្នុងផ្ទៃម្តាយ។ វាមានសារធាតុរាវអ៊ីសូតូនិក ដែលផ្ទុកនូវសារធាតុរ៉ែ និងអេឡិចត្រូលីតភាគច្រើនដូចជា ប៉ូតាស្យូម កាល់ស្យូម ម៉ាញ៉េស្យូម ដែលល្អសម្រាប់អ្នកម្តាយពពោះ។ គេជឿថា ទឹកដូងមានប្រយោជន៍ក្នុងការកែលម្អស្បែករបស់ទារកឱ្យស្រស់ស្អាតផងដែរ។

២. ផ្លែបឺរ
ផ្លែបឺរ គឺជាប្រភពដ៏សំបូរនៃជាតិសរសៃ វីតាមីន K ទង់ដែង វីតាមីន E ប៉ូតាស្យូម និងវីតាមីន B។ បន្ថែមពីនេះ ដោយសារតែផ្លែបឺរសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនដូចជា វីតាមីន C វាជួយដល់ការលូតលាស់ស្បែកសស្អាត និងភ្លឺថ្លារបស់ទារក។

៣. ផ្លែក្រូច
ផ្លែក្រូច គឺជាអាហារដ៏ល្អបំផុត ដោយសារតែវាមានផ្ទុកវីតាមីន C ខ្ពស់។ សារធាតុចិញ្ចឹមសំខាន់ៗដែលអ្នកត្រូវការអំឡុងពេលមានផ្ទៃពោះ ដូចជា វីតាមីន អាស៊ីតហ្វូលិក និងប៉ូតាស្យូម ត្រូវបានគេរកឃើញថាសម្បូរនៅក្នុងផ្លែក្រូច ដែលជួយឱ្យស្រ្តីមានជាតិទឹកគ្រប់គ្រាន់ និងការពារបញ្ហាសុខភាពដែលអាចកើតមានចំពោះទារក។

៤. ដំឡូងផ្អែម
ជាតិសរសៃដែលមាននៅក្នុងដំឡូងជ្វា ជួយសម្រួលដល់ការរំលាយអាហារចំពោះស្ត្រីមានផ្ទៃពោះ និងជួយការពារជំងឺទឹកនោមផ្អែមពេលមានគភ៌ ព្រមទាំងកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺផ្សេងៗ។

៥. ផ្លែប៊ឺរី
ជាមួយនឹងជាតិសរសៃខ្ពស់ សារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C ដែលមាននៅក្នុងផ្លែបឺរី វាជាការល្អណាស់ដែលស្ត្រីពពោះមិនគួរមើលរំលង។ ទោះជាយ៉ាងណាក៏ដោយ ផ្លែប៊ឺរីមានកាឡូរីទាប ប៉ុន្តែពួកវាល្អសម្រាប់ផ្តល់រសជាតិ និងអាហារូបត្ថម្ភដ៏អស្ចារ្យ ដែលជំនួយដល់ស្បែកកូនក្នុងផ្ទៃផងដែរ។

៦. ទំពាំងបាយជូរ
ទំពាំងបាយជូរមានជាតិសរសៃ និងសារធាតុចិញ្ចឹមជាច្រើនដែលល្អសម្រាប់ស្ត្រី និងកូនក្នុងផ្ទៃ។ សារធាតុប្រឆាំងអុកស៊ីតកម្មរបស់វា ជួយបង្កើនភាពស៊ាំ និងការពារការឆ្លងមេរោគបានយ៉ាងល្អ។

ជារួមមកវិញ អ្នកម្តាយគួរយកចិត្តទុកដាក់ និងជ្រើសរើសរបបអាហារឱ្យបានត្រឹមត្រូវ ដើម្បីជំនួយដល់សុខភាពខ្លួនឯង និងការលូតលាស់របស់កូនក្នុងផ្ទៃ ហើយផ្លែទាំងខាងលើនេះ គឺសាកសមណាស់សម្រាប់បរិភោគក្នុងអំឡុងពេលពពោះ៕

ដកស្រង់ពី៖ Mom News Daily