ស្រ្តីមានផ្ទៃពោះញាំទឹកសណ្ដែកច្រើនបានផលប្រយោជន៍ច្រើនដូចជា

ខាងក្រោមនេះជាផលប្រយោជន៍បានមកពីទទួលទានទឹកសណ្ដែក៖

1# ក្រោយពេលដែលអ្នកម្តាយពិសារទឹកសណ្តែកច្រើន នឹងអាចទទួលបានប្រូតេអ៊ីនដែលល្អបំផុត។ ជាហេតុដែលធ្វើឲ្យកូនក្នុងផ្ទៃ មានសុខភាពល្អខ្លាំងណាស់ ហើយរស់រវើកផងដែរ។

BizKhmer - តើទឹកសណ្ដែកផលប្រយោជន៍អ្វីខ្លះចំពោះសុខភាពរបស់ អ្នក?

2# នៅពេលដែលអ្នកម្តាយញ៉ាំទឹកសណ្តែកច្រើន នឹងធ្វើឲ្យក្រពះងាយរំលាយអាហារខ្លាំងណាស់។ ជាពិសេស អ្នកម្តាយក៏អាចទទួលបានប្រូតេអ៊ីនដល់ទៅ៩៥%ផងដែរ។ 

3# នៅក្នុងទឹកសណ្តែកមានផ្ទុកសារធាតុចិញ្ចឹមជាច្រើន ព្រមទាំងវីតាមីនច្រើន ដែលធ្វើឲ្យខួរក្បាលកូនក្នុងផ្ទៃលូតលាស់បានល្អខ្លាំងណាស់។ ដូចនេះ កូនកើតចេញមកនឹងមានខួរក្បាលជាអ្នកប្រាជ្ញជាមិនខានឡើយ។

4# ទឹកសណ្តែកអាចជួយបង្កើនសម្រស់អ្នកម្តាយ ដោយធ្វើឲ្យស្បែកអ្នកម្តាយម៉ត់រលោង សក់ស្អាត ថែមទាំងស្បែកមុខមានពន្លឺផងដែរ។ ដូចនេះ អ្នកម្តាយគួរតែញ៉ាំទឹកសណ្តែកឲ្យបានច្រើន ដើម្បីសុខភាពកូន និងសម្រស់របស់អ្នក៕