អ្វីដែលម្ដាយឪពុកគួរតែនិយាយជាមួយកូនរាល់ថ្ងៃ

ចង់ដឹងកាន់តែច្បាស់សូមអានអត្ថបទខាងក្រោម៖

១- ប៉ា ឬ​ម៉ាក់​ស្រឡាញ់​កូន
ចូរ​កុំ​ចេញពីផ្ទះ​ដោយ​គ្មាន​បញ្ចេញ​ពាក្យ​មួយ​មាត់​ប្រាប់​កូន​លឺ​ឲ្យ​សោះ​។ ពួក​គេ​នឹង​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​នៅ​ពេល​លឺ​ពាក្យ​ថា​ស្រឡាញ់​ប្រាប់​ពួក​គេ​។

២- កូន​ធ្វើ​ឲ្យ​ប៉ា ឬ​ម៉ាក់​សប្បាយចិត្ត​បំផុត
កាលណា​កូន​លឺ​សម្តី​មួយ​នេះ ពួក​គេ​នឹង​ធ្វើ​អ្វី​ៗ​ដោយ​មិន​មាន​ភាព​នឿយហត់​ទេ ហើយ​ក៏​ជា​អ្វី​ដែល​ផ្តល់​ឲ្យ​គ្រួសារ​អ្នកមាន​សុភមង្គល​ដែរ​។ ចូរ​និយាយ​ឃ្លា​នេះ​ឲ្យ​បាន​ច្រើន​ដង​ទៅ ហើយ​ក៏​កុំ​ចាំបាច់​និយាយ​ដល់​ពេល​គេ​រៀន​ចប់​ដែរ​។

7 coisas que um filho precisa de seu pai

៣- កូន​ជា​របស់​ពិសេស​បំផុត
វា​គឺជា​រឿង​ដែល​សំខាន់​បំផុត​ដែល​កូន​យល់​ដឹង​អំពី​រឿង​នេះ​តាំងពី​ពួក​គេ​នៅ​ក្មេង ព្រោះ​វា​នឹង​មិន​អាច​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​របស់​ខ្លួន​អស់សង្ឃឹម​ឡើយ​។

– ប៉ា ឬ​ម៉ាក់​ចូល​ចិត្ត​នៅ​ពេល​កូន​ឯង​…
មនុស្ស​គ្រប់​គ្នា​តែងតែ​ពេញចិត្ត និង​រីករាយ​នៅ​ពេល​ដឹង​ថា អ្វី​ដែល​គេ​បាន​ធ្វើ បាន​ធ្វើ​ឲ្យ​អ្នក​ដទៃ​សប្បាយចិត្ត​។ រឿង​នេះ​ក៏​កើត​ឡើងជា​ពិសេស​ចំពោះ​ក្មេង​ៗ​ដែរ​។

៥- ប៉ា ឬ​ម៉ាក់ ជឿជាក់​លើ​កូន
កូន​ក្មេង​នឹង​ធំ​ឡើង​ប្រកបដោយ​អារម្មណ៍​ថា​មាន​ភាព​សន្តិសុខ​ក្នុង​ខ្លួន​បើសិនជា​ពួក​គេ​ដឹង​ថា យើង​មាន​ទំនុកចិត្ត​លើ​ពួក​គេ​ខ្លាំង​៕