វិធីដែលធ្វើឲ្យកូនអ្នកមិនយំ នៅពេលដែលគេមិនចង់ធ្វើអ្វីមួយ

ចង់ដឹងកាន់តែច្បាស់សូមអាននៅខាងក្រោម៖

1# មានកូនមួយចំនួនមិនចូលចិត្តងូតទឹកឡើយ ដោយតែងយំពេលដែលងូតទឹកម្តងៗ។ ដូចនេះ អ្នកគួរតែតម្រូវសីតុណ្ភភាពនៃទឹកឲ្យបានល្មម ដោយមិនក្តៅពេក ឬត្រជាក់ពេក។ ម្យ៉ាងទៀត អ្នកក៏អាចដាក់របស់លេងក្នុងទឹកនោះផងដែរ ដើម្បីអាចទាក់ទាញកូនបាន។

ម៉ាក់ៗឲ្យកូនតូចងូតទឹកក្ដៅ ទទួលបានអត្ថប្រយោជន៍អ្វីខ្លះ? - Hello Krupet

2# កូនភាគច្រើនមិនចូលចិត្តកក់សក់ឡើយ ព្រោះសាប៊ូអាចចូលភ្នែករបស់គេ ធ្វើឲ្យក្រហាយ។ ដូចនេះ អ្នកគួរតែជ្រើសរើសសាប៊ូកក់សក់ដែលស័ក្តិសមនឹងកូន ហើយដាក់កូនលើជើងអ្នក ដោយយកកន្សែងបាំងភ្នែករបស់កូន ដើម្បីកុំឲ្យទឹកសាប៊ូហូរចូល។ ជាពិសេស អ្នកគួរតែនិយាយជាមួយកូនឲ្យបានច្រើន ដើម្បីបង្វែលចំណាប់អារម្មណ៍របស់កូន។

3# ប្រសិនជាកូនមិនចង់ប្តូរខោទឹកនោម នៅពេលដែលអ្នកប្តូរឲ្យកូន អ្នកគួរតែប្រាប់គេថាដល់ពេលប្តូរខោទឹកនោមហើយ។ ម្យ៉ាងទៀត អ្នកក៏អាចឲ្យរបស់លេងដល់កូន ដើម្បីបង្វែលអារម្មណ៍របស់គេ។

4# បើកូនតែងយំពេលស្លៀកពាក់ អ្នកគួរតែសរសើរគេពេលដែលស្លៀកពាក់ឲ្យកូន ទើបកូនពេញចិត្ត ហើយមិនយំពេលដែលអ្នកស្លៀកពាក់ឲ្យគេ។

5# ប្រសិនជាកូនតែងយំពេលដែលកាត់ក្រចក អ្នកគួរតែឆ្លៀតពេលដែលកូនគេងកាត់ឲ្យគេ ទើបអាចកាត់បាន ហើយមិនធ្វើឲ្យកូនរបួស។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងនេះ ដើម្បីធ្វើឲ្យកូនបាត់យំពេលដែលគេមិនពេញចិត្តអ្វីមួយរបស់អ្នកម្តាយធ្វើចំពោះគេ៕