ប្រយ័ត្នគ្រោះថ្នាក់! អាហារទាំង 5 ប្រភេទនេះហាម​មិន​ញ៉ាំ​បើមិនចង់ឪ្យគ្រោះថ្នាក់ដល់កូន

ជាការពិតណាសឮស្ត្រី​មាន​ផ្ទៃពោះ​ច្រើន​តែ​ទទួល​បាន​ដំបូន្មាន​យ៉ាងច្រើន​អំពី​ការ​ថែរក្សា​សុខភាព​របស់​ខ្លួន​ពី​ គ្រូពេទ្យ ជា​ពិសេស​ចាស់​ៗ ​។ មនុស្ស​គ្រប់​គ្នា​តែងតែ​អប់រំ​អ្នកមាន​ផ្ទៃពោះ​អំពី​អ្វី​ដែល​គួរ​ញ៉ាំ និង​អ្វី​ដែល​មិន​គួរ​ញ៉ាំ​។ ដល់​ពេល​ខ្លះ​អាច​នឹង​មានការ​យល់​ច្រឡំ​ក៏​មាន​ដែរ​។ តាម​ពិត មាន​អាហារ​ច្រើន​ណាស់​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​តែ​ចៀសវាង ​។

តើមានអាហារអ្វីខ្លះដែលស្ត្រីមានផ្ទៃពោះមានគ្រោះថ្នាក់?

ពេល​ខ្លះ អាហារ​ទាំង5នេះ​នឹង​ផ្តល់​ផល​អវិជ្ជមាន​ចំពោះ​ទារក​ក្នុង​ផ្ទៃ រហូត​ដល់​រលូត​កូន​ទៀតផង​។

Foods to Eat & Avoid When Pregnant - Kernodle Clinic

១. ត្រី​ដែល​មាន​ជាតិ Methylmercury ខ្ពស់
Methylmercury ជា​ប្រភេទ​បា​រ៉​ត​ម្យ៉ាង​ដែល​មាននៅ​ក្នុង​សាច់​ត្រី ជា​ពិសេស​ត្រី​សមុទ្រ និង​ក្តាមខ្ចង​សមុទ្រ​តែ​ម្តង​។ ប៉ុន្តែ​អ្នក​អាច​ញ៉ាំ​ត្រី​ដែល​មាន​សារធាតុ​នេះ​ទាប​បាន​ដូច​ជា ត្រី​ទឹកសាប ត្រី​សាល​ម៉ុង ឬ​បង្គា​ជាដើម​។

២. ស៊ុត​ឆៅ ឬ​មិន​ទាន់​ឆ្អឹ​ន​ល្អ
ស៊ុត​អាច​មាន​មេរោគ​គ្រុនពោះវៀន ដែល​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ទទួលទាន​បាន ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ​តែ​ម្តង នៅ​ពេល​ញ៉ាំ​វា​នៅ​ឆៅ​។ ដូច្នេះ​ដើម្បី​សុវត្ថិភាព ចូរ​ញ៉ាំ​ស៊ុត​ដែល​ឆ្អិន​ជា​និច្ច​។

How to Fry an Egg - Great British Chefs

៣. សណ្តែកបណ្តុះ​ដែល​នៅ​ឆៅ
សណ្តែក​ប្រភេទ​នេះ​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ណាស់​នៅ​ពេល​ញ៉ាំ​វា​ទាំង​ឆៅ​។ ប៉ុន្តែ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​វិញ គឺ​មាន​ផល​អាក្រក់​ច្រើន​ជាង​ផល​ល្អ​។ ដូច្នេះ​ចូរ​ញ៉ាំ​សណ្តែក​មួយ​នេះ​តែ​ពេល​ឆ្អិន​ល្អ​បាន​ហើយ​។

៤. សាច់​ឆៅ
វត្តមាន​របស់​ប៉ា​រ៉ា​សិត Toxoplasma Gondii ក្នុង​សាច់​ឆៅ ជា​ពិ​សេ​សាច់​ជ្រូក ពិតជា​ផ្តល់​គ្រោះថ្នាក់​ខ្លាំង​ណាស់​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​។ ទោះបីជា​យកដៃ​ប៉ះ ហើយ​ដាក់​ចូល​ក្នុង​មាត់​ក៏​វា​គ្រប់គ្រាន់​នឹង​បង្ក​បញ្ហា​ធំ​បាន​ដែរ​។

ព្រោះតែសាច់ព្រៃចម្អិនមិនបានល្អ ទើបមានករណីឈឺ និងស្លាប់ថ្មីៗនេះនៅកម្ពុជា -  HEALTHTIME

៥. ជាតិ​កាហ្វេ​អ៊ី​ន
អ្នក​មិន​ចាំបាច់​លុប​បំបាត់​វា​ទាំងស្រុង​នោះ​ទេ គ្រាន់តែ​កាត់​បន្ថយ​ការ​ញ៉ាំ​វា​ទៅ​បាន​ហើយ​។ យក​ល្អ​គួរតែ​កុំ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​ជាង ២០០​មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ ព្រោះ​កាលណា​អ្នក​ញ៉ាំ​កាហ្វេ​អ៊ី​ន​ច្រើន​ពេក ក៏​អាច​បណ្តាល​ឲ្យ​រលូត​កូន​បាន​ដែរ​៕

ដកស្រង់ពី៖​ Health.com