បើមានអាការៈនេះ នៅត្រីមាសដំបូង ទារកអាចមានបព្ហា

គ្រាន់តែ​ទារក​ចាប់ផ្តើម​បង្ក​កំណើត​នៅក្នុង​ផ្ទៃ​ភ្លាម ទាំង​អារម្មណ៍ និង​រាងកាយ​របស់​មនុស្ស​ស្រី​ចាប់ផ្តើម​ផ្លាស់ប្តូរ​ភ្លាម ក៏​ព្រោះ​ការប្រែប្រួល​នៃ​កម្រិត​អ័រម៉ូន។ ប៉ុន្តែ​ទន្ទឹមនឹង​ការប្រែប្រួល​នេះ អ្នក​ក៏ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​រោគសញ្ញា​មួយចំនួន​ផងដែរ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់។

❗️ហូរឈាម​ចេញពី​ទ្វារមាសនៅពេល​មាន​ផ្ទៃពោះ ស្ត្រី​ចៀស​មិន​ផុតពី​ការ​ហូរឈាម​ចេញពី​ទ្វារមាស​តិចតួច​នោះទេ ប៉ុន្តែ​ក្នុងករណី​ដែល​ការហូរ​ឈាមមាន​សភាព​ធ្ងន់ធ្ងរ អាចជា​សញ្ញា​រលូត​កូន ឬ​ការ​មាន​ផ្ទៃពោះ​ក្រៅ​ស្បូន។

Here's What to Do in a Bleeding Emergency | Live Science

❗️កើត​អាការ​គ្រុនក្តៅ​ខ្លាំងអាការ​គ្រុនក្តៅ​ខ្លាំង គឺជា​សញ្ញា​នៃ​ការឆ្លង​មេរោគ ដែល​អាច​គំរាមកំហែង​ដល់​ការលូតលាស់ របស់​ទារក​នៅក្នុង​ផ្ទៃ។ ក្នុងស្ថានភាព​បែបនេះ ទារក​កើតមក​អាច​ជួបប្រទះ​នឹង​បញ្ហា​កើត​មិន​គ្រប់​គីឡូ ហើយ​ប្រព័ន្ធ​ភាពស៊ាំ​ទន់ខ្សោយ​ងាយ​នឹង​ទទួលរង​នូវ​ជំងឺផ្សេង។

❗️ឈឺចាប់​ក្នុង​ពោះជាធម្មតា ប្រសិនបើ​យើង​ទទួលទាន​ចំណី​ខុស​វា​អាច​បង្ក​ឲ្យ​មានការ​ឈឺចាប់​ក្នុង​ពោះ ហើយ​រាគ​ថែមទៀត។ ប៉ុន្តែ​ក្នុងករណី​មានការ​ឈឺចាប់​ខ្លាំង ហើយ​ស្ថិតនៅ​ផ្នែក​ខាងក្រោម​នៃ​ពោះ វា​ក៏​សញ្ញា​នៃ​ការ​រលូត​កូន​ដែរ។

Menstruation and Nausea - afrikan mum

❗️មាន​ហូរ​ទឹករំអិល​ចេញពី​ទ្វារមាសនេះ​គឺជា​រោគសញ្ញា​មួយ​នៃ​ការឆ្លង​មេរោគ​ផ្សិត ឬ​បាក់តេរី ដែល​អាច​គំរាមកំហែង​ខ្លាំង​ដល់​សុខ​មាតា និង​ជីវិត​របស់​ទារក។ ករណីខ្លះ ការឆ្លង​មេរោគ​អាចធ្វើ​ឲ្យ​រលូត ឬ​ខូច​អវយវ:មួយចំនួន​នៅពេល​ទារក​កើតមក៕