បើមិនចង់ឲ្យកូនកើតមកមានស្នាមដៅ អ្នកម្តាយអាចសាកវិធីនេះ

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យទារកដែលកើតចេញមកមិនមានស្នាមដៅ។

១.​ អ្នកម្តាយមិនគួររើសអាហារ ហើយញ៉ាំអាហារដែលហិរខ្លាំង ប្រៃខ្លាំង និងផ្អែមខ្លាំងឡើយ ព្រោះអាហារទាំងនេះ អាចធ្វើឲ្យកូនកើតមានស្នាមដៅយ៉ាងងាយ។ ដូចនេះ អ្នកម្តាយគួរតែបរិភោគគ្រប់មុខ ទើបអាចទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ នោះកូននឹងមិនកើតមានស្នាមដៅនោះឡើយ។

Top 10 Foods every Pregnant Lady craves for - Listaka

២. ប្រសិនជាអ្នកមិនចង់ឲ្យកូនក្នុងផ្ទៃមានស្នាមដៅ អ្នកគួរតែចៀសពីការនៅក្នុងកន្លែងដែលមានសម្លេងថ្លង់ កន្កែងដែលមានសារធាតុគីមី ព្រមទាំងគួរតែកុំលេងទូរស័ព្ទច្រើនឲ្យសោះ ទើបកូនមិនកើតមានស្នាមដៅដែលអាក្រក់មើល។

៣. អ្នកម្តាយគួរតែចៀសពីការទៅកន្លែងដែលមានមនុស្សច្រើន ព្រោះបើអ្នកទៅប្រជ្រៀតក្នុងកន្លែងដែលមានមនុស្សច្រើន នោះនឹងអាចធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ ដោយធ្វើឲ្យកូនអាចកើតមានស្នាមដៅយ៉ាងងាយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីកន្លែងដែលមានមនុស្សច្រើន មិនគួរទៅនោះទេ។

Perilous conditions for pregnant women displaced in northern Syria | UNFPA  - United Nations Population Fund

៤. អារម្មណ៍របស់អ្នកម្តាយ អាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។ ប្រសិនជាអ្នកម្តាយតែងកើតមានអារម្មណ៍មួលម៉ៅ ឆេវឆាវខ្លាំង ដោយឡើងចុះមិននឹងនរ នោះកូនក្នុងផ្ទៃនឹងអាចកើតមានស្នាមដៅយ៉ាងងាយ។ ដូចនេះ អ្នកម្តាយគួរតែរក្សាអារម្មណ៍ឲ្យសប្បាយ ទើបល្អចំពោះកូនក្នុងផ្ទៃ៕