ពេលកូនក្នុងផ្ទៃភ័យ តើអ្នកមានអារម្មណ៍បែបណា?

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអារម្មណ៍ដែលអ្នកម្តាយអាចដឹងថាកូនក្នុងផ្ទៃភ័យ។ តើអ្នកម៉ាក់នឹងមានអារម្មណ៍បែបណា?

នៅពេលដែលកូនក្នុងផ្ទៃភ័យ គេនឹងអាចកម្រើកខុសពីពេលធម្មតា។ នៅពេលដែលអ្នកម្តាយចាប់អារម្មណ៍ អ្នកម្តាយនឹងអាចដឹងថាកូនក្នុងផ្ទៃកំពុងភ័យឬទេ។ ប្រសិនជាអ្នកមិនលួងកូនក្នុងផ្ទៃ អ្នកនឹងអាចមានអារម្មណ៍ថាកូនក្នុងផ្ទៃកំពុងយំផងដែរ។ ដូចនេះ អ្នកគួរតែចៀសពីការធ្វើឲ្យកូនភ័យតាមទម្លាប់របស់អ្នក។ នៅពេលព្រឹក អ្នកគួរតែក្រោកពីគេងតាមសម្រួល ដោយមិនគួរងើបឡើងមកភ្លាមទេ ព្រោះអាចធ្វើឲ្យកូនភ័យបាន។ ជាពិសេស ពេលដែលអ្នកទៅផ្សារ អ្នកគួរតែចៀសពីកន្លែងដែលមានមនុស្សច្រើន ព្រោះកូនក្នុងផ្ទៃអាចភ័យដូចគ្នា។ ម្យ៉ាងទៀត ពេលដែលអ្នកកណ្តាស់ខ្លាំង ក៏អាចធ្វើឲ្យកូនងាយភ័យដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបកូនមិនភ័យខ្លាំងក្នុងផ្ទៃរបស់អ្នក៕

3D animation of a Caesarean section. | Caesarean section, Birth videos,  Caesarean