តើអាចមានអាការៈអ្វីខ្លះទៅ នៅពេលមានផ្ទៃពោះបានមួយសប្តាហ៍ដំបូង?

សំណួរសួរថា គ្រាន់តែមានផ្ទៃពោះបាន មួយសប្តាហ៍ដំបូង អាចនឹងបង្ហាញអាការៈឲ្យដឹងដែរទេ? ចំពោះចម្លើយវិញ គឺមាន។ ការមានផ្ទៃពោះបានមួយសប្តាហ៍ ពិតណាស់គឺដូចគ្នានៃវដ្តរដូវមួយសប្តាហ៍ដំបូងអ៊ីចឹងដែរ។ អ្នកទំនងជាមានអាការៈស្រដៀងគ្នាខ្លាំងនូវអ្វីដែលអ្នកធ្លាប់មានក្នុងពេលមករដូវជារៀងរាល់ខែ។ អ្នកអាចនឹងធ្លាក់ឈាមរដូវ និងកំទិចកំទីខ្លះចេញពីស្បូនតាមទ្វារមាស និងមានអារម្មណ៍ថាអស់សំណើមរឿងនេះផង។ ប៉ុន្តែភាគច្រើន ការមករដូវគឺមានលក្ខណៈស៊ាំញ៉ាំណាស់។ ប៉ុន្តែវាក៏ជាអ្វីដែលរាងកាយត្រូវតែធ្វើដើម្បីត្រៀមខ្លួនសម្រាប់ការមានផ្ទៃពោះ។ 

អាការៈញឹកញាប់នៃការមករដូវមានដូចជា៖

  • ហើមពោះ
  • កើតមុន
  • ថប់អារម្មណ៍ និងអារម្មណ៍មិនល្អ
  • រាករូស ឬទល់លាមក
  • ចំណង់ផ្លូវភេទប្រែប្រួល
  • បាក់ទឹកចិត្ត
  • អស់កម្លាំង
  • ឃ្លានអាហារខ្លាំង
  • ឈឺក្បាល
  • ញ៉ាំគ្រឿងស្រវឹងមិនបាន
  • ឈឺសន្លាក់ និងសាច់ដុំ
  • ឈឺពោះ
  • តឹងសុដន់
  • ឡើងទម្ងន់ ដោយសារតែហើម។

អ្នកប្រហែលជាមិនមានផ្ទៃពោះពិតប្រាកដទេ ប៉ុន្តែមានរឿងជាច្រើនដែលអ្នកអាចធ្វើបានដើម្បីបង្កើនឱកាសនៃការមានផ្ទៃពោះសម្រាប់រយៈពេលមួយសប្តាហ៍ដំបូងនៃការមានផ្ទៃពោះ។ ម៉្យាងវិញទៀត វាក៏មិនមែនលឿនពេកដែរ ដែលរាងកាយអ្នក និងអ្នកផ្ទាល់ត្រៀមខ្លួនសម្រាប់ការមានផ្ទៃពោះ។ 

មែនហើយ ដំបូងឡើយ សម្រាប់វដ្តរដូវមុនៗ កម្រិតអ័រម៉ូនអ្នកមានការផ្លាស់ប្តូរដើម្បីត្រៀមខ្លួនសម្រាប់រាងកាយមានផ្ទៃពោះ។  នៅពេលអ្នកមិនមានផ្ទៃពោះ រាងកាយនឹងជម្រុះស្រទាប់អង់ដូម៉ែត្រចេញពីស្បូន។ ភាពឡើងក្រាស់នៃស្រទាប់អង់ដូម៉ែត្រនៅស្បូនគឺសម្រាប់ត្រៀមខ្លួនក្នុងការកាត់សម្បុករបស់កូន ប៉ុន្តែបើសិនជាអ្នកមិនមានផ្ទៃពោះទេ ស្រទាប់នេះក៏មិនត្រូវការនៅទៀតដែរ ម្លេះហើយទើបវាបញ្ចេញមកខាងក្រៅក្លាយទៅជាឈាមរដូវ។ 

ជាមធ្យម រដូវរបស់ស្រ្តីម្នាក់មានរយៈពេលយូរបំផុតប្រហែល ៥ ទៅ ៧ថ្ងៃ និងមានវដ្តរបស់វា ២៨ថ្ងៃ ស្រ្តីខ្លះអាចមានវដ្តរដូវចាប់ពី ២១ ទៅ ៣៥ថ្ងៃ និងធ្លាក់ឈាមរដូវចាប់ពី ២ ទៅ ១០ថ្ងៃឯណោះ ដូច្នេះកុំបារម្ភអីបើសិនជាអ្នកស្ថិតក្នុងសភាពបែបនេះ ព្រោះវាជារឿងធម្មតាទេ។ 

នៅពេលរដូវអ្នកលែងមក រាងកាយនឹងរៀបចំស្បូនសម្រាប់លទ្ធភាពអាចមានផ្ទៃពោះម្តងទៀត។ បើសិនជាអ្នកស្ថិតក្នុងសភាពអាចមានផ្ទៃពោះបាន ក្រពេញអូវ៉ែនឹងបញ្ចេញមេជីវិតញីទៀត ដែលជាធម្មតាកើតឡើងនៅចន្លោះចាប់ពីថ្ងៃទី ១៣ ទៅ ទី២០ គិតចាប់ពីការចាប់ផ្តើមមករដូវទៅ៕