អ្នកម្ដាយមានផ្ទៃពោះមិនគួញាំបន្លែទាំង៤មុខនេះឡើយ

ខាងក្រោមនេះជាឈ្មោះបន្លែដែលអ្នកម្ដាយមានផ្ទៃពោះមិនគួរញាំឡើយ។

1# អ្នកម្តាយមិនគួរញ៉ាំផ្លែត្រប់ក្នុងពេលមានផ្ទៃពោះឡើយ ព្រោះក្រោយពេលដែលបរិភោគរួច មិនត្រឹមតែមិនងាយរំលាយអាហារ ថែមទាំងធ្វើឲ្យស្បូនអ្នកអាចបើកមុនកំណត់ទៀតផង។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនជាខ្លាំង។

តើ ក្នុង ផ្លែ ត្រប់ ស្វាយ មាន អ្វី បានជា ជនជាតិ ជប៉ុន ចូលចិត្ត បរិភោគ ? |  រស្មីកម្ពុជា

2# អ្នកម្តាយមិនគួរពិសារត្រចៀកកណ្តុរក្នុងពេលដែលទើបតែមានផ្ទៃពោះនោះទេ ព្រោះអាចធ្វើឲ្យអ្នកងាយបាត់បង់កូនខ្លាំងណាស់​ ថែមទាំងធ្វើឲ្យអ្នករក្សាទម្លាប់រលូតកូនផងដែរ។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នឲ្យបានខ្ពស់។

王可樂日語- 【参考資料「木耳」】 今天中午的便當吃了很多木耳,今天就來講一下「木耳」吧。... | Facebook

3# ថ្វីត្បិតតែក្នុងស្លឹកគូឆាយមានផ្ទុកសារធាតុចិញ្ចឹមខ្ពស់ ប៉ុន្តែក្រោយពេលដែលអ្នកម្តាយបរិភោគច្រើន នឹងធ្វើប៉ះពាល់ដល់ស្បូនអ្នក ថែមទាំងធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃផងដែរ។ ដូចនេះ អ្នកម្តាយមិនគួរញ៉ាំច្រើនលើសកំណត់ឡើយ។

4# ក្នុងផ្លែម្រះ មានផ្ទុកសារធាតុដែលអាចធ្វើឲ្យអ្នកម្តាយបាត់បង់កូនក្នុងផ្ទៃយ៉ាងងាយ។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នក្នុងការពិសារបន្លែទាំង៤នេះ ទើបមិនធ្វើឲ្យកូនក្នុងផ្ទៃគ្រោះថ្នាក់បាន៕