អាហារដែលធ្វើឲ្យកូនអ្នកមានសុខភាពល្អនិងឆ្លាតអ្នកម្ដាយមានផ្ទៃពោះគួតែបរិភោគអាហារដូនជា
ខាងក្រោមនេះជាការណែនាំអោយស្រ្តីមានផ្ទៃពោះគួតែអនុវត្តិតាមដើម្បីកូនមានសុខភាពល្អនិងឆ្លាត
មិនត្រូវរើសអាហារ
នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកមិនគួររើសអាហារដោយមិនបរិភោគគ្រប់មុខនោះទេ ព្រោះបើអ្នករើសអាហារ អ្នកនឹងមិនអាចស្រូបយកសារធាតុចិញ្ចឹម និងវីតាមីនបានគ្រប់គ្រាប់ឡើយ ដូចនេះកូននឹងមានប្រាជ្ញាខ្សោយជាមិនខាន។
មិនត្រូវផឹកកូកាច្រើន
អ្នកមិនត្រូវផឹកកូកាច្រើននោះទេ ព្រោះនៅក្នុងកូកាមានសារធាតុដែលអាចប៉ះពាល់ដល់ការលូតលាស់ខួរក្បាលរបស់កូន ថែមទាំងប៉ះពាល់ដល់ថ្លើម បេះដូង និងក្រពះរបស់កូនទៀតផង។
មិនត្រូវបរិភោគអាហារដែលមានសារធាតុចិញ្ចឹមឆ្អែតពេក
នៅពេលដែលអ្នកបរិភោគអាហារដែលមានសារធាតុចិញ្ចឹម អ្នកមិនគួរបរិភោគច្រើនពេកក្នុងពេលតែមួយនោះទេ ព្រោះវាមិនត្រឹមតែមិនល្អចំពោះកូនក្នុងផ្ទៃ វាថែមទាំងប៉ះពាល់ដល់អ្នកទៀតផង។
ហាមជក់បារី និងផឹកស្រា
ចំនុចនេះយើងខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាសុទ្ធតែដឹងរួចមកហើយ ប៉ុន្តែយើងខ្ញុំនៅតែរំលឹក ព្រោះវាជាចំនុចដែលបំផ្លាញកូនអ្នកខ្លាំងបំផុត ធ្វើឲ្យគេគ្មានប្រាជ្ញាឆ្លាតវៃឡើយ។
បន្លែ និងផ្លែឈើដែលមានគីមី
នៅពេលដែលអ្នកលាងបន្លែ និងផ្លែឈើ អ្នកត្រូវតែលាងឲ្យស្អាត ព្រោះបើអ្នកលាងមិនស្អាត ហើយបរិភោគ នោះវាប៉ះពាល់ដល់កូនខ្លាំងណាស់ ធ្វើឲ្យកូនលូតលាស់មិនគ្រប់ បើធ្ងន់ធ្ងរអាចធ្វើឱ្យអ្នកបាត់បង់កូនទៀតផង។
តែក្រាស់
អ្នកមិនត្រូវផឹកតែដែលក្រាស់នោះទេព្រោះវាអាចប៉ះពាល់ដល់ការលូតលាស់ឆ្អឹងរបស់កូនបាន។
មិនត្រូវបរិភោគអាហារកំប៉ុង
នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកមិនគួរបរិភោគអាហារកំប៉ុងនោះទេ ព្រោះវាប៉ះពាល់ដល់ការលូតលាស់ខួរក្បាលរបស់កូនក្នុងផ្ទៃខ្លាំងណាស់ ជាហេតុដែលអាចធ្វើឲ្យកូនមានខួរក្បាលខ្សោយ៕