គួរធ្វើបែបណាពេលដែលកូនមានអារម្មណ៍មិនល្អ
នៅពេលដែលកូនអារម្មណ៍មិនល្អ ហើយគួបផ្សំនឹងសម្លេងខាងក្រៅផ្សេងៗទៀតអាចនឹងធ្វើឲ្យកូនមានសម្ពាធកាន់តែធ្ងន់។ ដូចនេះអ្នកអាចពរបញ្ឈរដោយឲ្យមុខគេបែរចូលក្នុង។ ប៉ុន្តែនៅពេលដែលអ្នកពរកូនដែលក្នុងចន្លោះបីខែ អ្នកគួរតែប្រយ័ត្នពីកព្រោះនៅមិនទាន់រឹងនោះទេ។ ម្យ៉ាងទៀតប្រសិនជាគេយំរករឿង អ្នកអាចដាក់គេគេងលើខ្លួនអ្នក រួចច្រៀងបទចម្រៀងឲ្យគេស្តាប់ ដោយយោរចុះឡើង នោះគេនឹងអាចបាត់យំបាន។ នៅពេលដែលកូនរៀនដើរ អ្នកអាចយកដៃកាន់ក្លៀករបស់កូនបាន ដើម្បីឲ្យគេមានលំនឹងជួយគេឲ្យឆាប់ចេះដើរ៕