មូលហេតុ៥យ៉ាងដែលក្នុងសប្តាហ៍ទី២៣អ្នកមានផ្ទៃពោះមិនធ្វើចលនា ឬកម្រើក
ការមានផ្ទៃពោះគឺជាពេលវេលាដ៏អស្ចារ្យមួយសម្រាប់ជីវិតមនុស្សស្រី ប៉ុន្តែវាត្រូវបានបំពេញនូវភាពតានតឹងទៅវិញនៅពេលនិយាយដល់សុខភាពរបស់ទារកក្នុងផ្ទៃ។ ការដែលតាមដានសុខភាពរបស់គេជាប់រហូតជាមួយគ្រូពេទ្យអាចជាវិធីបំបាត់ភាពតានតឹងបានខ្លះ ប៉ុន្តែក៏ត្រូវតែប្រុងប្រយ័ត្នថែមទៀតដែរ។ ខាងក្រោមនេះគឺជាហេតុផលមួយចំនួន ដែលកូនអ្នកអាចនឹងលែងសូវធ្វើចលនានៅជុំវិញត្រីមាសទី៣។
1# ទារកកំពុងតែគេង
ទារកក្នុងផ្ទៃមិនមែនចេះតែដឹងខ្លួន ឬភ្ញាក់រហូតនោះទេ។ នៅសប្តាហ៍ទី ២៣នៃការមានផ្ទៃពោះ គេអាចនឹងចាប់ផ្តើមឈានចូលក្នុងដំណាក់កាលមួយគេងភ្ញាក់ៗដែរ។ នៅពេលអ្នកសម្គាល់ដឹងអំពីចលនារបស់គេដំបូងក្រោយពីសម្រាកបានមួយម៉ោងពីរមក ចូរកុំភ្លេចរាប់ចំនួនចលនារបស់គេងផង។ អ្នកនឹងដឹងថា អាច្រម៉កមួយនេះកំពុងតែភ្ញាក់ពីគេងហើយ។ វាអាចនឹងត្រូវការពេលតែ ១៥នាទីប៉ុណ្ណោះសម្រាប់ការគេងរបស់គេ តែទារកខ្លះអាចយូរជាង ២ម៉ោងឯណោះ។ បើសិនជាគេត្រូវការគេងយូរពេកនោះ ចូរទៅពិគ្រោះជាមួយគ្រូពេទ្យទៅ។
2# វាអាចជាសញ្ញាបញ្ជាក់ថា កូនស្លាប់ក្នុងផ្ទៃ
ករណីខ្លះ ការស្លាប់របស់កូនក្នុងផ្ទៃអាចកើតឡើងក្នុងត្រីមាសទីពីរដែរ។ បើសិនជាករណីបែបនេះមែន អ្នកនឹងសម្គាល់ឃើញថា ចលនារបស់កូនកាន់តែថយចុះទៅៗ រហូតដល់គេស្លាប់តែម្តង។ ចូរពិគ្រោះជាមួយគ្រូពេទ្យបើសិនជាអ្នកយល់ថា ចលនារបស់កូនថយចុះទៅៗក្នុងត្រីមាសចុងក្រោយ។ យ៉ាងណាមិញ ការស្លាប់របស់កូនក្នុងផ្ទៃមិនអាចបង្ការបានគ្រប់ករណីនោះទេ។
3# ទារកតូចពេក
ការដែលកូនមិនសូវលូតលាស់ក្នុងផ្ទៃអាចបណ្តាលមកពីម្តាយប្រើថ្នាំព្យាបាលជំងឺ ម្តាយកង្វះអាហារូបត្ថម្ភ ម្តាយជក់បារី ម្តាយញ៉ាំគ្រឿងស្រវឹង ម្តាយមានជំងឺ ឬកង្វះអុកស៊ីសែនទៅចិញ្ចឹមទារក។ នៅពេលទារកតូចជាងធម្មតា គេនៅតែធ្វើចលនាបានដដែល ប៉ុន្តែគ្រាន់តែមិនអាចធ្វើឲ្យម្តាយដឹងប៉ុណ្ណោះ។ យកល្អគួរតែថតអេកូដើម្បីពិនិត្យរកមើលភាពមិនធម្មតារបស់គេទៅ។
4# ជំហររបស់ទារកធ្វើឲ្យពិបាកក្នុងការសម្គាល់ដឹងចលនារបស់គេ
ករណីភាគច្រើន អ្នកប្រហែលជាមិនអាចមានអារម្មណ៍ដឹងអំពីចលនារបស់គេឡើយ ដោយសារតែជំហររបស់គេតែម្តង។ បើសិនជាគេបែរមុខទៅខ្នង ជើងរបស់គេងប្រហែលជាមិនអាចលាតសន្ធឹងបានគ្រប់គ្រាន់ដើម្បីប៉ះពោះអ្នកក្នុងពេលគេធ្វើចលនាបានឡើយ។ សូម្បីតែសុកក៏ពិបាកធ្វើឲ្យជើងគេប៉ះនឹងពោះបានដែរ។
សរុបមក ការមានផ្ទៃពោះមិនមែនជាការងារមួយងាយស្រួលឡើយ។ ការរស់នៅដោយប្រុងប្រយ័ត្ន ជាពិសេសការញ៉ាំអាហារ ញ៉ាំទឹកគ្រប់គ្រាន់ និងជួបគ្រូពេទ្យជាទៀងទាត់គឺជារឿងដែលត្រូវធ្វើ។ អ្នកនឹងមានអារម្មណ៍កាន់តែល្អ និងមិនសូវជួបបញ្ហាច្រើនក្នុងពេលមានផ្ទៃពោះ បើសិនជាអ្នកចំណាយពេលបន្ធូរអារម្មណ៍ ឬហាត់ប្រាណបានគ្រប់គ្រាន់៕