រវាងសម្រាលកូនដោយធម្មជាតិ និងដោយវះកាត់ តើមួយណាជាជម្រើសល្អ?

នៅពេលដែលមានផ្ទៃពោះម្តងៗ អ្នកម្តាយភាគច្រើនតែងគិតពីសំណួរមួយថាតើគួរតែកើតដោយធម្មជាតិ ឬដោយវះកាត់ទៅ? តើមួយណាជាជម្រើសល្អសម្រាប់ម៉ាក់?

ការសម្រាលដោយវះកាត់

  • ការឈឺទី១ គឺការឈឺមុខរបួសលើពោះដែលទើបតែធ្វើការវះកាត់រួច។ មុខរបួសនេះអាចនឹងជាសះស្បើយយឺត ហើយធ្វើឲ្យអ្នកម្តាយឈឺ និងរមាស់ ដោយមិនអាចអែសបាន ធ្វើឲ្យអ្នកម្តាយពិបាកទ្រាំណាស់។
  • ការឈឺទី២ គឺជាបំពង់នោមដែលដាក់ឲ្យអ្នកម្តាយបត់ជើងតូចក្រោយវះកាត់រួច។ បំពង់នោមមួយនេះ អាចធ្វើឲ្យអ្នកម្តាយពិបាកទ្រាំណាស់ ថែមទាំងអាចឈឺទៀតផង។ 
  • ការឈឺទី៣ គឺជាការឈឺពេលស្បូនបើក ដើម្បីបញ្ចេញឈាមកង្វក់ដែលមានក្នុងរាងកាយអ្នកម្តាយចំនួន៩ខែឲ្យចេញមកក្រៅអស់ ទើបសុខភាពអ្នកម្តាយអាចរឹងមាំវិញ។ 
ការសម្រាលកូនដោយការវះ - វិទ្យុផ្កាឈូក Lotus Radio FM 100.5

សម្រាលដោយធម្មជាតិ  

  • ការឈឺទី១ គឺការឈឺពេលស្បូនបើកធំ ដើម្បីសម្រាលកូនចេញមក។ ការឈឺនេះ គឺឈឺខ្លាំង ទើបអាចធ្វើឲ្យកូនចេញមកបាន។
  • ការឈឺទី២ គឺក្រោយពេលសម្រាលរួច ទៅបត់ជើងតូច ឬធំ ធ្វើឲ្យអ្នកម្តាយឈឺពិបាកទ្រាំខ្លាំងណាស់៕
វិធីធម្មជាតិបំបាត់ ការ ឈឺចាប់ ពេល ឈឺពោះ សម្រាល កូន