កំហុសទាំង ៨ ដែលស្ត្រីមានផ្ទៃពោះតែងតែធ្វើ
ការគ្រប់គ្រងការមានផ្ទៃពោះមិនមែនជាការងារងាយស្រួលទេ ជាពិសេសប្រសិនបើវាជាការមានផ្ទៃពោះលើកដំបូងនៅក្នុងជីវិតរបស់អ្នក ។
ពេលមានផ្ទៃពោះ គឺជាពេលដែលអ្នកត្រូវការការគាំទ្រពីស្វាមី និងសមាជិកគ្រួសាររបស់អ្នក ។
ការថែទាំអំឡុងពេលមានផ្ទៃពោះ ក្រោយពេលសម្រាល អំឡុងពេលបំបៅដោះកូន និងអាហារដើម្បីបង្កើនទឹកដោះម្តាយគឺជាកត្តាមួយចំនួនដែលស្ត្រីមានផ្ទៃពោះគួរតែយល់ដឹងឱ្យបានច្រើន ។
មានកំហុសជាច្រើនដែលស្ត្រីតែងតែធ្វើអំឡុងពេលមានផ្ទៃពោះ ដូច្នេះគួរតែចៀសវាង៖
1# ខ្សែក្រវាត់សុវត្ថិភាព
នេះគឺជាកំហុសមួយក្នុងចំណោមកំហុសជាទូទៅក្នុងពេលមានផ្ទៃពោះ ។ ជាទូទៅស្ត្រីមានផ្ទៃពោះតែងតែមិនពាក់ខ្សែក្រវាត់ពេលអង្គុយក្នុងរថយន្ត ដោយសារពួកគេគិតថាខ្សែក្រវាត់សុវត្ថិភាពអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ ។ ប៉ុន្តែសូម្បីតែគ្រោះថ្នាក់តូចតាចអាចមានប៉ះពាល់ដល់ទារកក្នុងផ្ទៃធ្ងន់ប្រសិនបើស្ត្រីមិនពាក់ខ្សែក្រវាត់សុវត្ថិភាព ។

2# បរិភោគអាហារបន្ថែមអំឡុងពេលមានផ្ទៃពោះ
អ្នកប្រហែលជាត្រូវការកាឡូរីបន្ថែមចំនួន៣០០នៅពេលមានផ្ទៃពោះដែលវាគួរតែមានជាតិប្រូតេអុីន និងវីតាមីនគ្រប់គ្រាន់ ។ ប៉ុន្តែមនុស្សមួយចំនួនគិតថាស្ត្រីមានផ្ទៃពោះគួរតែបរិភោគសម្រាប់មនុស្ស២នាក់ ហើយពួកគេទទួលទានកាឡូរីទ្វេដង ដែលអាចបណ្តាលឱ្យធាត់លើសទម្ងន់ បង្កជាជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ ។
3# មិនទទួលទានអាហារពេលព្រឹក
ការមិនទទួលទានអាហារពេលព្រឹកគឺជាកំហុសមួយផ្សេងទៀតក្នុងអំឡុងពេលមានផ្ទៃពោះ ។ អាហារ២ពេល និងអាហារសម្រន់ចំនួន២ដងក្នុងមួយថ្ងៃអាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមឱ្យមានលំនឹង ។
4# ការប្រើប្រាស់ថ្នាំ
ស្ត្រីមួយចំនួនបញ្ឈប់ការប្រើប្រាស់ថ្នាំ ភ្លាមៗក្រោយពេលដឹងថាពួកគេមានផ្ទៃពោះ ។ ប៉ុន្តែប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម ឬមានជំងឺទាក់ទងនឹងផ្លូវចិត្ត អ្នកប្រហែលជាត្រូវបន្តការប្រើប្រាស់ថ្នាំរបស់អ្នកលុះត្រាតែគ្រូពេទ្យប្រាប់អ្នកឱ្យឈប់ ។

5# ការវះកាត់បង្កើតកូន
បញ្ហាមួយទៀតគឺការជ្រើសរើសការសម្រាលកូនដោយការវះកាត់ជាជាងការបង្កើតកូនតាមធម្មជាតិ ។ ជាការណ៍ពិតការសម្រាលកូនដោយការវះកាត់អាចមានហានិភ័យច្រើន ។ គ្រូពេទ្យនឹងជ្រើសរើសការសម្រាលកូនដោយការវះកាត់លុះត្រាតែករណីនេះមិនអាចចៀសវាងបាន ។ ក្រោយពេលសម្រាលកូនដោយការវះកាត់ ស្ត្រីចាំបាច់ត្រូវសម្រាករយៈពេលជាង១ខែ ហើយវាអាចបង្កបញ្ហាដល់ការបំបៅដោះកូន និងអាចបង្កឱ្យមានការឆ្លងរោគផងដែរ ។
៦-ភាពតានតឹង
នេះគឺជាកំហុសឆ្គងដ៏ធំបំផុតពេលមានផ្ទៃពោះ ។ ភាពតានតឹងគឺជាបញ្ហាដែលត្រូវដោះស្រាយ រាងកាយរបស់អ្នកនឹងមិនអាចស្រូបយកសារធាតុចិញ្ចឹមពីអាហាររបស់អ្នកបានទេប្រសិនបើអ្នកមានភាពតានតឹងក្នុងអំឡុងពេលមានផ្ទៃពោះ ៕
