តើស្ត្រីមានផ្ទៃពោះគួរញ៉ាំអាហារហិរដែរឬទេ?
អាហារហិរគ្រប់យ៉ាងណដែលអ្នកញ៉ាំមិនមានគ្រោះថ្នាក់អ្វីចំពោះទារកឡើយនៅពេលអ្នកមានផ្ទៃពោះ ឬបំបៅដោះកូន។ ក្នុងពេលមានផ្ទៃពោះ មានចំនួនអាហារតិចតួចណាស់ ដែលអាចជ្រៀបចូលទៅក្នុងទឹកភ្លោះបាន។ អាហារហឹរក៏មិនអាចធ្វើឲ្យប្រែប្រួលអ្វីដល់ទារកក្នុងផ្ទៃដែរ។
តើអ្នកជាស្ត្រីមានផ្ទៃពោះដែលមានសុខភាពល្អ ដោយមិនមានបញ្ហាក្រពះពោះវៀនហើយឬនៅ? បើសិនជាគ្មានបញ្ហានេះទេ អ្នកអាចញ៉ាំអាហារអ្វីៗក៏បានដែរឲ្យតែញ៉ាំកើត។ ប៉ុន្តែបើសិនជាអ្នកងាយនឹងមានបញ្ហាក្រពះពោះវៀនមុនពេលមានផ្ទៃពោះ យកល្អគួរតែមានការប្រុងប្រយ័ត្នបន្តិចចំពោះអាហារហឹរ។ ដូចនេះ parenting-tip បានលើកយកមូលហេតុដូចខាងក្រោម៖
ខាងក្រោមនេះគឺជាអាកាៈអវិជ្ជមាននៃការមានផ្ទៃពោះ និងឥទ្ធិពលរបស់អាហារហឹរ៖
• អាចជំរុញដល់ការចាញ់កូនកាន់តែខ្លាំង
• ស្ត្រីអាចជួបបញ្ហាច្រាលទឹកអាស៊ីតពីក្រពះកាន់តែខ្លាំង និងក្រហាយដើមទ្រូងញឹកញាប់
• មានជំងឺច្រាលអាហារចេញពីក្រពះមកបំពង់ក (GERD)
សរុបសេចក្តីមក អត្ថបទនេះមិនមែនហាមឲ្យស្ត្រីមានផ្ទៃពោះគ្រប់រូបចៀសវាងការញ៉ាំអាហារហឹរនោះទេ ប៉ុន្តែអ្នកអាចញ៉ាំបានធម្មតា ដោយគ្រាន់តែតាមដាននូវប្រតិកម្មរបស់រាងកាយចំពោះអាហារទាំងនោះផង។ បើសិនជាអ្នកមានបញ្ហា គួរណាកាត់បន្ថយកុំញ៉ាំច្រើនពេក៕