របស់ ៣ នេះ ប៉ាម៉ាក់គួរតែត្រៀមមុនពេលសម្រាលកូន
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបស់៣ដែលអ្នកម្តាយគួរតែត្រៀមឲ្យបានគ្រប់ ព្រោះកូនត្រូវការប្រើក្នុងថ្ងៃទី១ដែលកូនកើតចេញមក។ ហើយលោកអ្នកអាចជាវបាននៅហាង Baby Outlet គ្រប់សាខា។
របស់ទី១៖ គឺខោអាវ និងកន្សែងរុំខ្លួនរបស់កូនតែម្តង ព្រោះកូនចេញពីពោះរបស់អ្នកម្តាយគឺត្រូវការភាពកក់ក្តៅ។ ដូចនេះ កូនត្រូវការសម្លៀកបំពាក់ និងកន្សែងសម្រាប់រុំខ្លួន ទើបអាចទទួលបានភាពកក់ក្តៅពេញលេញ។
របស់ទី២៖ គឺខោទឹកនោមតែម្តង ព្រោះកូននៅមិនទាន់ចេះប្រាប់អ្នកថាគេចង់នោមឡើយ។ ដូចនេះ កូនត្រូវការខោទឹកនោមដើម្បីស្លៀកទើបគេនោមហើយមិនសើមពេញពូក។
របស់ទី៣៖ គឺដបទឹកដោះគោ និងម្សៅទឹកដោះគោ។ នៅពេលដែលអ្នកម្តាយទើបតែសម្រាលកូនរួច ទឹកដោះអាចនឹងមានតិច ដោយកូនបៅមិនគ្រាន់ឡើយ។ ដូចនេះ អ្នកម្តាយត្រូវតែត្រៀមទុក ទើបអាចបំពេញតម្រូវការរបស់កូនបាន៕