អាហារ​គួរផ្តល់​ឲ្យ​កូន ចាប់ពី ៦ខែ​រហូតដល់ ១ខួប

ពេល​ក្លាយជា​អ្នក​ម្តាយ​លើកដំបូង​នៅក្នុង​ជីវិត មនុស្ស​ស្រី​មានការ​ព្រួយបារម្ភ​ជាច្រើន​ចំពោះ​សុខភាព​របស់​កូន ដោយសារតែ​មិនដឹង​ត្រូវធ្វើ​ដូចម្តេចខ្លះ។ បើ​យោងតាម​គេហទំព័រ boldsky បាន​បង្ហាញថា ការផ្តល់​ចំណីអាហារ​ដល់​ទារក ជា​អ្វីដែល​អ្នក​ម្តាយ​ត្រូវ​ប្រុងប្រយ័ត្ន​បំផុត ព្រោះ​ទារក​មិនអាច​ទទួលទាន​អាហារ ដូចជា​មនុស្ស​ធំ​បានទេ។ ខាងក្រោម​ជា​របប​អាហារ​ដែល​ទារក​គួរតែ​ទទួលទាន​នៅ​ចន្លោះ​អាយុ ៦ខែ រហូតដល់ ១ខួប៖

Why Serving Dessert with Dinner Works to Lessen Food Fixation

ខែ​ទី៦៖
ប្រសិនបើ​កូន​របស់​អ្នក​មិន​ព្រម​ញ៉ាំ​អាហារ លោកអ្នក​អាច​រក​ទឹក​ផ្លែឈើ​ណា​ដែល​គាត់​ចូលចិត្ត​មក​ជំនួស​ក៏បាន​ដែរ។ លៃលក​យ៉ាងណា​ធ្វើ​ឲ្យ​កូន​របស់លោក​អ្នកទទួល​បាន​អាហារ ៦ដង ក្នុង​មួយថ្ងៃ។

ខែ​ទី៧៖
ក្នុង​ខែ​នេះ លោកអ្នក​អាច​ផ្តល់​ឲ្យ​ទារក​នូវ​អាហារ​ជាច្រើន​មុខ ដូចជា បាយ បបរ ទឹកដោះគោ​យ៉ា​អួ ផ្លែ​ប៉ោម​កិន ចេក​កិន ឬ​បន្លែ​ដែល​ចម្អិន​រួចហើយ។ អ្នក​គួរតែ​ឲ្យ​ពួកគេ​ញ៉ាំ ៦ដង​ក្នុង​មួយថ្ងៃ (ច្រើន ឬ​តិច អាស្រ័យ​ទៅនឹង​រាងកាយ​របស់​ទារក)។

ខែ​ទី៨-៩៖
លោក​អាច​បន្តធ្វើ​ដូច​ខែ​ទី៧ តែ​មិនត្រូវ​ឲ្យ​ទារក​ទទួលទាន​ចំណី​ខាងក្រៅ​ផ្ទះ ភេសជ្ជ: សូកូឡា និង​អាហារ​កែច្នៃ​ឡើយ ព្រោះ​វា​អាចធ្វើ​ឲ្យ​ក្មេង​ងាយ​ឈឺ។

ខែ​ទី១០-១២
អំឡុង​ខែ​នេះ ជា​ពេលវេលា​ដែល​ទារក​ត្រូវការ​អាហារ​យ៉ាងច្រើន​ស​ម្រា​ប់​ការរីកលូតលាស់​របស់​ពួកគេ ដូច​ច្នេះ​លោកអ្នក​ត្រូវ​ផ្តល់​អាហារ​ឲ្យ​គាត់​តាម​ដែល​អាចធ្វើ​ទៅបាន​ដូចជា បន្លែ​ស្ងោ បាយ ទឹកដោះគោ​ជូរ និង​បន្លែ​តាម​រដូវ​ផងដែរ។ ទោះជា​យ៉ាងណា​លោកអ្នក​ក៏ត្រូវ​ជៀសវាង គ្រាប់​ផ្លែឈើ អាហារ​ដែល​ប្រៃ និង​ស៊ុត​ឆៅ ឲ្យ​បានជា​ដាច់ខាត៕

15 Best Bento Boxes for Kids in 2020 - Insulated Bento Lunch Boxes