ហាមធ្វើឪ្យសោះបើមិនចង់មានគ្រោះថ្នាក់!! អ្នកម្តាយពពោះធ្វើពេលក្រោកពីគេង
ប្រសិនជាអ្នកម្តាយមិនចង់ឲ្យកូនក្នុងផ្ទៃមិនស្រួលខ្លួន រឿង៣នេះ មិនគួរធ្វើក្រោយពេលទើបតែក្រោកពីគេងឡើយ។ តើមានចំណុចអ្វីខ្លះ?
រឿងទី១ អ្នកម្តាយមិនគួរដាក់ម៉ោងរោទិ៍លឺពេកទេ ព្រោះអាចធ្វើឲ្យអ្នកម្តាយភ័យក្នុងពេលព្រឹកពេលដែលម៉ោងរោទិ៍ម្តងៗ។ ជាហេតុដែលអាចធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃផងដែរដោយភ្ញាក់ផ្អើរតាមអ្នកម្តាយ។
រឿងទី២ អ្នកម្តាយមិនគួរប្រើកម្លាំងខ្លាំងពេកក្នុងពេលព្រឹកនោះទេ ដូចជាស្រាប់តែបើកភ្នែកឡើង ហើយក្រោកឡើងពីគ្រែយ៉ាងលឿន។ ការធ្វើបែបនេះ នឹងធ្វើឲ្យអ្នកម្តាយវិលមុខ។ ជាហេតុដែលធ្វើឲ្យគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃ។
រឿងទី៣ អ្នកម្តាយមិនគួរងូតទឹកភ្លាមក្រោយពេលដែលទើបតែក្រោកពីគេងភ្លាមនោះទេ ព្រោះអាចធ្វើឲ្យជាតិស្ករក្នុងខ្លួនអ្នកម្តាយស្រាប់តែធ្លាក់ចុះ ថែមទាំងធ្វើឲ្យអ្នកម្តាយវិលមុខផងដែរ។ ជាហេតុដែលធ្វើឲ្យអ្នកម្តាយគ្រោះថ្នាក់ ហើយកូនក្នុងផ្ទៃក៏គ្រោះថ្នាក់ផងដែរ៕