៧ ចំណុចគួរយល់ដឹងពីជម្ងឺរាគរបស់ទារក
ជាធម្មតាអ្នកម៉ាក់តែងតែបារម្មណ៍ពីអាការៈកូនតូចជានិច្ច។ ថ្ងៃនេះ Parenting-tip លើកយកចំណុចទាំង៧ដែលអ្នកម៉ាក់គួរយល់ដឹងអំពីជម្ងឺរាគរបស់ទារក។ តើមានអ្វីខ្លះ?
១. ទារកប៉ៅទឹកដោះម្តាយជុះញឹកជាប៉ៅទឹកដោះគោ៖ វាជារឿងធម្មតាដែលទារកជុះ ៦-៨ដងក្នុងមួយថ្ងៃ សំខាន់គេប៉ៅឆ្អែត លាមលទន់ រឹងឬរាវ។
២. ករណីទារកមានជម្ងឺដូចខាងក្រោម
- ជុះញឹកជាងធម្មតា ហើយលាមករាវប្លែក
- ក្តៅខ្លួនខ្លាំងរហូត ៣៨អង្សារ
- លាមកមានលាយឈាម
- បង្ហាញ់អាការៈឈឺពោះ យំខ្លាំងៗ ឬធាក់ជើងឡើងលើ សូមយកកូនទៅជួបគ្រូពេទ្យបើឃើញសញ្ញាទាំងនេះ
៣. បង្កើនការប្រុងប្រយ័ត្នពេលកូនអាយុ ៦ខែ៖ ចាប់ពី ៦ខែឡើងទៅទារកអាចចាប់កាន់របស់នៅជិតខ្លួនដាក់ចូលក្នុងមាត់។ របស់អាចផ្ទុកនូវមេរោគ ឬបាក់តេរី ដែលអាចបណ្តាលឪ្យកូនរាគបាន។
៤. ផ្តល់ទឹកឪ្យកូនឪ្យច្រើន៖ ចំពោះទារកក្រោម៦ខែសូមបន្តការបំប៉ៅដោះកូន ឬទឹកដោះគោកូនតាមធម្មតា។ ជម្ងឺរាគកម្រិតស្រាលអាចបាត់ទៅវិញក្នុងរយះពេល ២ទៅ៣ថ្ងៃ ក្នុងករណីមិនបាត់សូមយកកូនទៅជួបពេទ្យ។ សម្រាប់ទារកអាយុលើសពី៦ខែអ្នកអាចផ្តល់ទឹកអូរ៉ាលីត ឬទឹកផ្លែឈើដែលមិនបន្ថែមជាតិស្ករបន្តិចបន្តួច។
៥. គ្រោះថ្នាក់នៃការបាត់បង់ជាតិទឹក៖ គ្រោះថ្នាក់ធំបំផុតនៃជម្ងឺរាគគឺការបាត់បង់ជាតិទឹកក្នុងខ្លួន។ សូមយកទៅជួបពេទ្យភ្លៀមករណី៖
- បបូរមាត់ និងអណ្តាតស្ងួតខ្លាំង
- ពិបាកបើកភ្នែក ឬយំហើយមានទឹកភ្នែកតិចតួច
- មិនសូវនោម ឬមានទឹកនោមតិច
- ខ្សោយកម្លាំង ហើយចង្វាក់បេះដូងញាប់ខុសពីធម្មតា
៦. ការពាររលាកគូទ
- សូមផ្លាស់ប្តូរខោទឹកនោម កូនឪ្យញឹកញាប់
- សូមជ្រើសរើសខោទឹកនោមធ្វើអំពីសំឡីទន់ស្ងួត
- អ្នកអាចប្រើម្សៅស្ងួត ឬក្រេមដែលមានជាតិ ស័ង្កសីអុតស៊ីតលាបគូទកូនគ្រប់ពេលប្តួរខោទឹកនោម
៧. ការពារប្រសើរជាងព្យាបាល៖ ទឹកដោះម្តាយផ្តល់ការកាពារជម្ងឺបានយ៉ាងល្អ។ ក្នុងករណីកូនប៉ៅទឹកដោះគោ អ្នកត្រូវសម្អាត ស្ងោរដប និងក្បាលដោះប្រកបដោយអនាម័យបំផុត។ អ្នកក៏អាចពិចារណាចាក់ថ្នាំរាគរុសឪ្យកូនផងដែរ។