មូលហេតុនិងវិធីព្យាបាលជម្ងឺរាគរបស់ទារក

អនាម័យ និងអាហារ គឺផ្នែកដ៏សំខាន់មួយនៃការកើតជំងឺរាគរបស់ទារក។ ជាធម្មតា ក្លិន និងពណ៌នៃលាមករាគរបស់ទារកអាស្រ័យទៅនឹងប្រភេទអាហារ ដូចជាទឹកដោះគោ ឬអាហារបន្ថែម ហើយជំងឺរាគអាចបង្កឲ្យទារកខ្សោះជាតិទឹកនៅក្នុងខ្លួនហើយក្នុងករណីធ្ងន់ធ្ងរ វាអាចបណ្តាលអោយទារកស្លាប់បាន។

*មូលហេតុនៃជំងឺរាគរូសចំពោះទារកមាន៖

1- ការឆ្លងមេរោគវីរុស បាក់តេរី ឬប៉ារ៉ាស៊ីត ដែលគេរកឃើញមេរោគទាំងនេះស្ថិតនៅជាមួយអាហារ ឬទឹក ដែលមិនស្អាត នៅពេលដែលទារកបរិភោគ

2- អាឡែរហ្សីទឹកដោះ អាហារ ឫឧិសថជាដើម3- ផឹកទឹកផ្លែឈើដែលមានជាតិស្ករ ឫ ហា្កសច្រើនពេក

បាក់តេរី អ្វីខ្លះ ដែល ជួយ កុំ ឲ្យ មានប្រតិកម្ម អា ឡែ ហ្ស៊ី នឹង អាហារ ?

*ការព្យាបាលជំងឺរាគរូសវេជ្ជបណ្ឌិតណែនាំអ្នកអោយផ្តល់ឱ្យកូននូវទឹកអូរ៉ាលីត ដែលអាចទិញនៅតាមឱសថស្ថាននានា ដើម្បីបំពេញជាតិទឹកដែលបាត់បង់នៅក្នុងខ្លួន និងការពារការខ្សោះជាតិទឹកផងដែរ។ ទារកដែលមានជំងឺរាគគួរជៀសវាងការញ៉ាំអ្វីដែលអាចធ្វើឱ្យវាកាន់តែអាក្រក់រួមទាំង:

1- អាហារមានជាតិខ្លាញ់ច្រើន

2- អាហារដែលមានជាតិសរសៃខ្ពស់

3- ផលិតផលទឹកដោះគោដែលមានជាតិឡាក់តូស (Lactose Intolerance)

Protein in dairy products causes problems, not intolerance | Daily Mail  Online

4- ប្រភេទនំផ្អែម ឬបង្អែមមានជាតិស្ករដែលពិបាករំលាយក្នុងប្រព័ន្ធរំលាយអាហារក្មេង៕