វិធីជ្រើសរើសម្សៅទឹកដោះគោរបស់ស្ត្រីមានផ្ទៃពោះ

នៅពេលដែលអ្នកមានផ្ទៃពោះ ការផឹកទឹកដោះគោពិតជាសំខាន់ណាស់ ព្រោះវាអាចធ្វើឱ្យកូនក្នុងផ្ទៃមានសម្រស់ស្អាត ថែមទាំងមានសុខភាពល្អ រួមទាំងអ្នកផងដែរ ហើយនៅពេលមានផ្ទៃពោះ អ្នកក៏ត្រូវតែស្រូបយកកាលស្យូមផងដែរ ដូចនេះទឹកដោះគោនេះហើយដែលអាចធ្វើឱ្យអ្នកទទួលបានកាលស្យូម ដូចនេះនៅពេលដែលអ្នកទិញទឹកដោះគោនេះ អ្នកគួរតែជ្រើសរើស

ជ្រើសរើសសារធាតុដែលផ្សំ

នៅពេលដែលអ្នកទៅទិញម្សៅទឹកដោះគោដំបូង អ្នកត្រូវតែជ្រើសរើសសារធាតុផ្សំដែលត្រូវនឹងសុខភាពអ្នក ដើម្បីចៀសវាងកុំឱ្យប្រតិកម្មក្រោយពេលផឹករួចដែលអាចប៉ះពាល់ដល់កូន និងអ្នកយ៉ាងងាយ។

Nova Milk Powder at Rs 350/kg | Milk Powder | ID: 10619831588

ជ្រើសរើសផលិតផល

អ្នកត្រូវតែជ្រើសរើសផលិតផលនៃទឹកដោះគោឱ្យបានច្បាស់ ដោយមិនត្រូវជ្រើសរើសម៉ាកដែលមិនល្បីនោះទេ អ្នកត្រូវតែជ្រើសរើសម៉ាកទឹកដោះគោណាដែលល្បី ហើយមានអ្នកផឹកច្រើន ទើបវាអាចធ្វើឱ្យអ្នកមានសុវត្ថិភាពក្នុងការផឹក ព្រោះមានម្សៅទឹកដោះគោខ្លះចេះតែផលិតដោយមិនគិតពីសុខភាពរបស់ស្ត្រីមានផ្ទៃពោះឡើយ។

ក្លិន

ទឹកដោះគោដែលល្អភាគច្រើនមានក្លិនឈីស និងក្លិននៃរុក្ខជាតិ ហើយក៏មិនសូវផ្អែមដែរ វាមានជាតិផ្អែមល្មមមិនធ្វើឱ្យអ្នកលើសជាតិស្ករដែលអាចធ្វើឱ្យកើតជំងឺផ្សេងៗឡើយ។

Instant Full Cream Milk Powder | E&A International Biz LLC

ថ្ងៃខែឆ្នាំ

មុនពេលដែលអ្នកទិញ អ្នកត្រូវពិនិត្យមើលថ្ងៃខែឆ្នាំដែលមានលើកំប៉ុងឱ្យបានច្បាស់ ព្រោះមានទឹកដោះគោខ្លះលក់មិនចេញ ហើយទុកយូរផុតកំណត់ ជាហេតុដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកណាស់ក្រោយពេលដែលអ្នកទទួលទានរួច៕