គ្រោះថ្នាក់ខ្លាំងណាស់អ្នកម្តាយធ្វើសកម្មភាព៣នេះ

ក្រោយពេលដែលអ្នកម្តាយដឹងថាខ្លួនមានផ្ទៃពោះ សកម្មភាព៣នេះ អ្នកម្តាយគួរតែកែចេញ ទើបមិនបំផ្លាញសុខភាពកូនក្នុងផ្ទៃ។

១. អ្នកម្តាយមិនគួរអោនចង្កេះចុះរើសអ្វីមួយ ឬធ្វើអ្វីមួយទេ ព្រោះការអោនចុះនេះ អាចធ្វើឲ្យអ្នកដួលបានពេលដែលពោះអ្នកកាន់តែធំ។ ជាពិសេស ក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃផងដែរ។ ដូចនេះ អ្នកម្តាយគួរតែចៀសកុំអោនចង្កេះចុះឲ្យសោះ។

What to expect if your baby is in the breech position

២. អ្នកម្តាយក៏មិនគួរអង្គុយតងទាក់ខ្លា ឬគោះជើងផងដែរ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ឆ្អឹងខ្នងរបស់អ្នក ព្រមទាំងអាចធ្វើឲ្យកូនក្នុងផ្ទៃរំកិលទៅនៅកន្លែងដែលខុស។ ជាហេតុដែលធ្វើឲ្យអ្នកម្តាយពិបាកបង្កើតកូនខ្លាំងណាស់។

៣. អ្នកម្តាយមិនគួរអង្គុយយូរមិនដើរនោះទេ ព្រោះការអង្គុយយូរអាចធ្វើឲ្យឈាមដើរមិនស្រួល ថែមទាំងធ្វើឲ្យក្រពះ និងពោះវៀនដំណើរការមិនបានល្អផងដែរ។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃខ្លាំងណាស់៕

What Pregnant Women Should Know about COVID-19 | Weill Cornell Medicine