តើទារកត្រូវការទឹកដោះគោក្នុងកម្រិតណាទើបសមរម្យ ហើយមានសុខភាពល្អ?

តើមានរូបមន្តប៉ុន្មាន សម្រាប់ចិញ្ចឹមទារករបស់អ្នក?

វាអាចពិបាកក្នុងការរកមើលថាតើ រូបមន្ត ឬបរិមាណទឹកដោះគោប៉ុន្មាន ដើម្បីផ្តល់ឲ្យកូនរបស់អ្នក។ តើគេទទួលបានច្រើនពេក ឬតិចតួចទេ? តើវាគ្រប់គ្រាន់ហើយ? ចម្លើយភាគច្រើន គឺពឹងផ្អែកទៅលើទំហំទារករបស់អ្នក និងទម្ងន់ដែលកូនរបស់អ្នកកំពុងលូតលាស់ ហើយវាក៏ខុសគ្នាបន្តិចបន្តួចពីក្មេងម្នាក់ទៅក្មេងម្នាក់ទៀតផងដែរ។

Milk or Alternatives for Toddlers | Happy Family Organics

ជាទូទៅ ទារកបៅនៅពេលពួកគេឃ្លាន ហើយឈប់នៅពេលពួកគេពេញ ឬឆ្អែត។ ប៉ុន្តែ ទារកដែលញ៉ាំបៅទឹកដោះគោ ដូចជាមានទម្ងន់ធ្ងន់ជាងទារកដែលបៅទឹកដោះម្តាយ។ ចំណង់អាហារមានភាពខុសគ្នាក្នុងចំណោមទារកនានា ហើយតម្រូវការអាហារូបត្ថម្ភរបស់ទារកនីមួយៗ មានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។

វាអាចស្តាប់ទៅមានភាពស្មុគស្មាញ ប៉ុន្តែ ប្រសិនបើអ្នកធ្វើតាមគោលការណ៍ណែនាំខាងក្រោម ហើយពិនិត្យមើលជាប្រចាំជាមួយគ្រូពេទ្យ នោះកូរបស់អ្នកទំនងជានឹងមិនមានបញ្ហាអ្វីដែលអ្នកគួរព្រួយបារម្ភឡើយ។

គោលការណ៍ណែនាំរបស់យើង គឺសម្រាប់ទារកដែលបៅទឹកដោះគោសុទ្ធ រយៈពេលបួនទៅប្រាំមួយខែដំបូង ហើយទទួលទានអាហាររឹងរហូតដល់អាយុមួយឆ្នាំ។

Bottle Weaning and Dehydration in Older Babies | Alpha Mom

កុំឲ្យកូនរបស់អ្នកបៅទឹកដោះគោ លើសពីមួយលីត្រក្នុងមួយថ្ងៃ ហើយនៅពេលគាត់ចាប់ផ្តើមញ៉ាំអាហាររឹង អ្នកប្រហែលជាត្រូវកាត់បន្ថយចំនួនផងដែរ។ គ្រូពេទ្យរបស់អ្នកអាចប្រាប់អ្នកបានថាតើទារករបស់អ្នកស្ថិតក្នុងតារាងលូតលាស់ត្រឹមត្រូវក្នុងកម្រិតណា ហើយជួយធ្វើយ៉ាងណាឲ្យប្រាកដថា គេលូតលាស់ជាធម្មតា ហើយទទួលបានរូបមន្តដែលមានសុខភាពល្អ។

កំណត់សម្គាល់ ៖ ប្រសិនបើកូនរបស់អ្នកបៅរួមផ្សំរវាងទឹកដោះគោ និងទឹកដោះម្តាយ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលបានដំបូន្មានបន្ថែម៕