ឪពុកម្តាយធ្វើរឿង៧នេះ ពិតជាបំផ្លាញទឹកចិត្តកូន

ប្រសិនជាអ្នកមិនចង់ឲ្យកូនកើតជំងឺផ្លូវចិត្ត parenting tip.com នឹងបង្ហាញអ្នកពីរឿងមួយចំនួនដែលមាតាបិតាមិនគួរធ្វើឡើយ។ តើមានអ្វីខ្លះទៅ?

១. អ្នកមិនគួរនិយាយពាក្យគម្រាមកំហែងមកគម្រាមកូនឡើយ ព្រោះអាចធ្វើឲ្យគេមានអារម្មណ៍មិននឹងនរ ថែមទាំងអាចបំផ្លាញចិត្តគេយ៉ាងងាយ។ ជាពិសេស កូននឹងអាចក្លាយជាបុគ្គលដែលកំសាកពេលដែលគេធំឡើយ ព្រោះគេស្ថិតក្រោមការគម្រាមរបស់អ្នកតាំងពីតូច។

3 Angry Dad Scenarios That Hurt Your Children | All Pro Dad

២. អ្វីដែលអ្នកមិនអាចធ្វើបាន អ្នកមិនគួរនិយាយនៅចំពោះមុខកូនឡើយ ព្រោះអាចធ្វើឲ្យគេក្លាយជាបុគ្គលម្នាក់ដែលមិនគោរពពាក្យសម្តីដែលនិយាយចេញមកដូចជាអ្នកធ្វើចំពោះគេអញ្ចឹង។

៣. អ្នកមិនគួរតែងតែតឿនឲ្យកូនធ្វើអ្វីមួយឡើយ ដោយឲ្យគេធ្វើតាមសម្រួល ទើបអាចបង្រៀនគេឲ្យមានចិត្តអំណត់។ ផ្ទុយទៅវិញ បើអ្នកតែងតែបង្ខំឲ្យកូនធ្វើអ្វីក៏លឿន នឹងអាចធ្វើឲ្យគេក្លាយជាបុគ្គលដែលគ្មានចិត្តអំណត់ឡើយ។

Why we get so angry at our kids and what we can do about it.

៤. អ្នកមិនគួរនិយាយមិនល្អពីអ្នកដទៃនៅចំពោះមុខកូនឡើយ ព្រោះអាចធ្វើឲ្យកូនក្លាយជាបុគ្គលដែលចូលចិត្តនិយាយដើមអ្នកដទៃ។ ជាហេតុដែលអាចបំផ្លាញអនាគតកូនបានយ៉ាងងាយ។

៥. អ្នកមិនគួរសរសើរកូនហួសកំណត់ឡើយ ព្រោះអាចធ្វើឲ្យកូនសាងចរិតក្រអើតក្រទមបាន ដោយមិនមានអ្នកដទៃក្នុងកែវភ្នែក។ ដូចនេះ អ្នកគួរតែសរសើរខ្លះបានហើយ ទើបអាចធ្វើឲ្យគេខំប្រឹងទៀត។

៦. មិនថាកូនធ្វើអ្វីខុសទេ អ្នកមិនគួរជេរ ឬស្តីបន្ទោឲ្យគេខ្លាំងៗឡើយ ព្រោះអាចធ្វើឲ្យគេភ័យ និងឆាប់បាក់ទឹកចិត្តខ្លាំងណាស់។ ជាពិសេស កូនអាចរៀនធ្វើតាមអ្នកផងដែរ។

Why Do Parents Physically Punish their Children? 5 Useful Analogies from  Sedimentary Rocks – Psychology Benefits Society

៧. អ្នកមិនគួរតែងតែផ្លាស់ប្តូរមនុស្សមើលថែទាំកូនមុនគេបាន២ឆ្នាំឡើយ ព្រោះអាចធ្វើឲ្យគេគ្មានអារម្មណ៍សុវត្ថិភាព គ្មានជំនឿចិត្ត ខ្លាចមនុស្ស ថែមទាំងធ្វើឲ្យកូនមានចរិតពឹងផ្អែកបាន។ ដូចនេះ អ្នកមិនគួរធ្វើរឿងទាំង៧នេះនៅចំពោះមុខកូនឡើយ៕