អ្នកម្តាយទម្លាប់ធ្វើបែបនេះ កូនកើតមកនឹងមិនស្អាត
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអ្នកម្តាយមិនគួរធ្វើ ទើបអាចធ្វើឲ្យកូនក្នុងផ្ទៃស្អាត។ តើមានអ្វីខ្លះទៅ?
១. មានអ្នកម្តាយមួយចំនួនមិនចូលចិត្តហាត់ប្រាណឡើយ ដោយក្រៅពីញ៉ាំ គឺគេង។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ ធ្វើឲ្យទម្រង់មុខ និងផ្នែកផ្សេងទៀតលូតលាស់មិនបានល្អ ដោយធ្វើឲ្យកូនកើតចេញមក អាចមានរូបរាងមិនស្អាតបាន។ ដូចនេះ អ្នកម្តាយគួរតែធ្វើចលនាខ្លះ ទើបកូនកើតមកអាចស្អាត និងមានសុខភាពល្អបាន។
២. នៅពេលដែលអ្នកម្តាយញ៉ាំច្រើនពេកក្នុងដំណាក់កាលមានផ្ទៃពោះ នឹងធ្វើឲ្យកូនក្នុងផ្ទៃធំខ្លាំង។ នៅពេលដែលកូនធំពេក នឹងពិបាកធ្វើចលនាក្នុងពោះ ដោយអាចធ្វើឲ្យឆ្អឹងកកូនអាចវៀចបាន។ ជាពិសេស អាចធ្វើឲ្យប៉ះពាល់ដល់ទម្រង់មុខ និងផ្នែកដទៃផងដែរ។ ដូចនេះ អ្នកម្តាយមិនគួរពិសារលើសកំណត់ឡើយ ទើបមិនបំផ្លាញរូបរាងកូនក្នុងផ្ទៃ៕