តើមុនពេលមានផ្ទៃពោះ អ្នកគួរតែប្រុងប្រយត្ន័អ្វីខ្លះ?

ការមានផ្ទៃពោះគឺជារឿងដែមចាំបាច់បំផុតចំពោះនារីគ្រប់រូប ថែមទាំងជារឿងសំខាន់សម្រាប់គ្រប់គ្រួសារ ដូចនេះមុនពេលដែលអ្នកមានផ្ទៃពោះ អ្នកគួរតែប្រយត្ន័ ឬត្រៀមនូវអ្វីខ្លះ?

១. នៅមុនពេលដែលអ្នកមានផ្ទៃពោះ អ្នកនិងប្តីអ្នកគួរតែទៅពិនិត្យសុខភាព ព្រោះមានជំងឺខ្លះអាចឆ្លងដល់កូនបានក្រោយពេលដែលអ្នកមានផ្ទៃពោះ។

Caucasian Couple Patient Husband And Wife Visit Or Meeting Male Doctor For  Pregnant Consultation At Clinic

២. បើអ្នកនិងប្តីអ្នកមានទម្លាប់ជក់បារី អ្នកគួរតែឈប់ជក់ ព្រោះផ្សែងបារីទាំងនេះអាចប៉ះពាល់ដល់កូនក្នុងពោះខ្លាំងណាស់។

៣. កន្លែងធ្វើការក៏សំខាន់ដែរ បើអ្នកធ្វើការនៅកន្លែងគ្រោះថ្នាក់ ឬកន្លែងដែលមានគីមី នោះអ្នកគួរតែប្តូរកន្លែងធ្វើការចេញ ព្រោះទាំងអស់នេះអាចប៉ះពាល់ដល់កូនក្នុងផ្ទៃខ្លាំងណាស់។

៤. អ្នកត្រូវតែបរិភោគអាហារដែលមានសារធាតុចិញ្ចឹម និងវីតាមីន ព្រោះអាហារទាំងនេះអាចជួយឲ្យអ្នកមានផ្ទៃពោះបាន។

៥. អ្នកត្រូវតែហាត់ប្រាណឲ្យបានច្រើន ព្រោះការហាត់ប្រាណនេះអាចធ្វើឲ្យអ្នកមានសុខភាពល្អ ថែមទាំងងាយស្រួលក្នុងការមានផ្ទៃពោះទៀត។

5 Exercise Modifications You Can Do During Pregnancy

៦. អ្នកមិនត្រូវចិញ្ចឹមសត្វទៀតទេក្រោយពេលដែលអ្នកសម្រេចចិត្តចង់មានកូន ព្រោះរោមសត្វទាំងនោះអាចប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃខ្លាំងណាស់។

៧. នៅពេលដែលអ្នកសម្រេចចិត្តចង់មានផ្ទៃពោះ អ្នកមិនត្រូវរួមភេទច្រើនដងឡើយ ព្រោះវាអាចប៉ះពាល់ដល់ការមានផ្ទៃពោះរបស់អ្នកខ្លាំងណាស់។

៨. បើអ្នកចង់មានផ្ទៃពោះ អ្នក និងប្តីអ្នកមិនត្រូវស្លៀកខោដែលតឹងទេ ព្រោះវាប៉ះពាល់ដល់សមត្ថភាពបន្តពូជរបស់អ្នកបាន។

៩. បើអ្នកចង់មានផ្ទៃពោះ អ្នកគួរតែត្រៀមនៅខែ៤ឬខែ៥ ព្រោះវាជាខែដែលសាកសមក្នុងការមានផ្ទៃពោះបំផុត។

១០. អ្នកត្រូវតែបរិភោគបន្លែបៃតងឲ្យបានច្រើន ព្រោះបន្លែទាំងនេះល្អចំពោះសុខភាពអ្នកណាស់ វានឹងជួយអ្នកឲ្យងាយស្រួលមានផ្ទៃពោះ៕