អាហារ៦ប្រភេទ ធ្វើឲ្យកូនក្នុងផ្ទៃអ្នកមានសុខភាពខ្សោយ
ប្រសិនជាអ្នកមិនចង់ឲ្យសុខភាពកូនអ្នកចុះខ្សោយទេ អ្នកគួរតែចៀសកុំឲ្យកូនញ៉ាំអាហារទាំងឡាយខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ?
១. អ្នកមិនគួរឲ្យកូនញ៉ាំកូកាច្រើននោះទេ ព្រោះវាអាចធ្វើឲ្យខួរក្បាលកូនកើតមានបញ្ហាបាននៅពេលដែលកូនញ៉ាំក្នុងរយៈពេលយូរ។ ជាពិសេស វានឹងធ្វើឲ្យឆ្អឹងកូនងាយពុកទៀតផង។
២. មីកំប៉ុងក៏អ្នកមិនគួរឲ្យកូនបរិភោគច្រើនដែរ ព្រោះវាអាចធ្វើឲ្យកាល់ស្យូមក្នុងខ្លួនកូនធ្លាក់ចុះ ថែមទាំងអាចធ្វើឲ្យកូនពុលទៀតផង។
៣. ដំឡូងបារាំងកញ្ចប់ក៏អ្នកមិនគួរឲ្យកូនញ៉ាំច្រើនដែរ ព្រោះវាមានផ្ទុកសារធាតុដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនអ្នកជាខ្លាំង។ ដូចនេះ ទោះបីជាកូនអ្នកចូលចិត្តញ៉ាំយ៉ាងណាក៏ដោយ ក៏អ្នកមិនគួរឲ្យកូនបរិភោគច្រើនដែរ។
៤. នៅក្នុងស្ករកៅស៊ូក៏មានផ្ទុកសារធាតុដែលមិនល្អចំពោះសុខភាពផងដែរ។ បើកូនញ៉ាំច្រើន នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនដោយមិនដឹងខ្លួន។ ជាពិសេស ពេលដែលកូនមិនប្រយ័ត្ន នឹងធ្វើឲ្យកូនលេបចូលមកក្នុងពោះដោយមិនដឹងខ្លួន៕