សម្រាលកូនដោយធម្មជាតិ និងដោយវះកាត់ ១ណាដែលឈឺជាង?
នៅពេលដែលមានផ្ទៃពោះម្តងៗ អ្នកម្តាយភាគច្រើនតែងគិតពីសំណួរមួយថាតើគួរតែកើតដោយធម្មជាតិ ឬដោយវះកាត់ទៅ? តើមួយណាឈឺជាងមួយណា?
សម្រាលដោយវះកាត់
- ការឈឺទី១ គឺការឈឺមុខរបួសលើពោះដែលទើបតែធ្វើការវះកាត់រួច។ មុខរបួសនេះអាចនឹងជាសះស្បើយយឺត ហើយធ្វើឲ្យអ្នកម្តាយឈឺ និងរមាស់ ដោយមិនអាចអែសបាន ធ្វើឲ្យអ្នកម្តាយពិបាកទ្រាំណាស់។
- ការឈឺទី២ គឺជាបំពង់នោមដែលដាក់ឲ្យអ្នកម្តាយបត់ជើងតូចក្រោយវះកាត់រួច។ បំពង់នោមមួយនេះ អាចធ្វើឲ្យអ្នកម្តាយពិបាកទ្រាំណាស់ ថែមទាំងអាចឈឺទៀតផង។
- ការឈឺទី៣ គឺជាការឈឺពេលស្បូនបើក ដើម្បីបញ្ចេញឈាមកង្វក់ដែលមានក្នុងរាងកាយអ្នកម្តាយចំនួន៩ខែឲ្យចេញមកក្រៅអស់ ទើបសុខភាពអ្នកម្តាយអាចរឹងមាំវិញ។

សម្រាលដោយធម្មជាតិ
- ការឈឺទី១ គឺការឈឺពេលស្បូនបើកធំ ដើម្បីសម្រាលកូនចេញមក។ ការឈឺនេះ គឺឈឺខ្លាំង ទើបអាចធ្វើឲ្យកូនចេញមកបាន។
- ការឈឺទី២ គឺក្រោយពេលសម្រាលរួច ទៅបត់ជើងតូច ឬធំ ធ្វើឲ្យអ្នកម្តាយឈឺពិបាកទ្រាំខ្លាំងណាស់៕
