តើអ្នកម៉ាក់អាចទទួលបានប្រយោជន៍អ្វីខ្លះ ពីការសម្រាលកូន?

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអត្ថប្រយោជន៍ដែលអ្នកម៉ាក់អាចទទួលបានពីការសម្រាលកូន។

1.    ក្រោយពេលដែលអ្នកធ្វើជាម្តាយគេរួច អ្នកនឹងអាចយល់ពីអារម្មណ៍ម៉ាក់របស់អ្នក។ ដូចនេះ ផលប្រយោជន៍ទី១របស់អ្នក គឺអ្នកនឹងអាចរក្សាទំនាក់ទំនងល្អជាមួយម្តាយ ដោយមិននិយាយគម្រោះគម្រើយជាមួយគាត់ទៀតទេ។ អ្នកនឹងចាប់ផ្តើមយល់ចិត្តគាត់ដែលជាម្តាយចង់ឲ្យកូនល្អ។ អ្នកនឹងមិនបន្តបន្ទោសគាត់ទៀតទេ។

How To Have A Good Relationship With Your Mom | Home Faith Family

2.    ប្រសិនជាអ្នកមិនសម្រាលកូន នោះអ្នកនឹងងាយប្រឈមមុខនឹងជំងឺដែលទាក់ទងនឹងស្បូនណាស់ ដោយស្បូនអ្នកអាចកើតដុំសាច់បាន។ ដូចនេះ នៅពេលដែលដល់អាយុត្រូវសម្រាលកូន អ្នកគួរតែយកកូន មិនគួរតែងតែប្រើថ្នាំពន្យារកំណើតនោះទេ។

3.    ការបំបៅទឹកដោះដល់កូន នឹងធ្វើឲ្យអ្នកមិនងាយប្រឈមមុខនឹងជំងឺមហារីកសុដន់នោះទេ។ ដូចនេះ អ្នកគួរតែសម្រាលកូន រួចឲ្យកូនបៅដោះរបស់អ្នក ដើម្បីការពារអ្នកពីជំងឺមហារីកដែលគួរឲ្យខ្លាចមួយនេះ។

4.    ក្រោយពេលដែលអ្នកមានផ្ទៃពោះ ហើយឆ្លងទន្លេ រាងកាយអ្នកនឹងកើតប្រព័ន្ធមួយដែលអាចការពារមិនឲ្យអ្នកកើតមានរោគស្ត្រីឡើយ។ ជាពិសេស អ្នកនឹងមិនងាយប្រឈមមុខនឹងជំងឺមហារីកនោះទេ។

Italian Word of the Day: Mamma (mom / mum / mommy / mummy) – Daily Italian  Words

5.    ចុងក្រោយ អ្នកនឹងមានគោលដៅច្បាស់លាស់ក្នុងជីវិត ព្រោះអ្នកមានកូនដែលជួយជម្រុញអ្នកឲ្យរៀបចំផែនការជីវិតបានល្អ ដើម្បីឲ្យអនាគតកូនកាន់តែល្អជាងនេះ។ ដូចនេះ អ្នកមិនគួរគេចវេសពីការពរពោះកើតកូនឡើយ ព្រោះអត្ថប្រយោជន៍ដែលអ្នកអាចទទួលបានគឺច្រើនខ្លាំងណាស់៕