អាហារទាំង៤ដែលធ្វើឪ្យគ្រោះថ្នាក់ដល់កូនផ្ទៃ
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអ្នកមិនគួរពិសារក្នុងពេលមានផ្ទៃពោះឡើយ ព្រោះគ្រោះថ្នាក់ណាស់។ តើមានអ្វីខ្លះទៅ?
១. អ្នកម្តាយមិនគួរញ៉ាំពពួកពុទ្ធ្រាឡើយ ព្រោះពិសារច្រើន អាចធ្វើឲ្យអ្នកងាយក្តៅក្នុងណាស់ ដោយអាចធ្វើឲ្យអ្នករាកបាន។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នក្នុងការបរិភោគផ្លែឈើមួយនេះ។
២. ក្តាមក៏អ្នកម្តាយមិនគួរហូបច្រើនដែរ ព្រោះក្នុងនោះមានផ្ទុកសារធាតុដែលអាចធ្វើឲ្យអ្នកទាំងពីរកើតមានគ្រោះថ្នាក់ដោយមិនដឹងខ្លួន។
៣. កាហ្វេ ក៏អ្នកមិនគួរញ៉ាំដែរ ព្រោះមិនល្អចំពោះសុខភាពអ្នកទាំងពីរនោះទេ ថែមទាំងអាចធ្វើឲ្យស្បែកកូនក្នុងពោះខ្មៅអាក្រក់មើលទៀតផង។ ដូចនេះ អ្នកម្តាយមិនគួរញ៉ាំអ្វីដែលមិនល្អចំពោះកូនក្នុងផ្ទៃ រួមជាមួយអ្នកផងដែរ។
៤. ក្នុងពេលដែលអ្នកទើបតែមានផ្ទៃពោះ អ្នកមិនគួរញ៉ាំស្ករសូកូឡា តែក្រាស់ ឬស្រានោះទេ ព្រោះក្រោយពេលដែលអ្នកពិសាររួច នឹងអាចធ្វើឲ្យអ្នកទាំងពីរប្រឈមមុខនឹងគ្រោះថ្នាក់។ ដូចនេះ ដើម្បីសុវត្ថិភាពអ្នកទាំងពីរ គួរតែចៀសឲ្យឆ្ងាយពីអាហារទាំងឡាយខាងលើដែលបានរៀបរាប់នេះ ទើបកូនអាចចេញមកប្រកបដោយសុវត្ថិភាព និងមានសុខភាពរឹងមាំ៕