អ្នកម្តាយដែលចង់សម្រាលដោយធម្មជាតិ អាចប្រើវិធីនេះ
ប្រសិនជាអ្នកចង់បង្កើតកូនដោយធម្មជាតិ មិនមែនជាការវះកាត់ អ្នកគួរតែប្រយ័ត្ននូវចំណុចទាំងឡាយខាងក្រោមនេះមុនពេលសម្រាលកូន។
១. នៅមុនពេលដែលសម្រាលកូន អ្នកគួរតែរៀនស្វែងយល់ពីដំណាក់កាលដែលអ្នកនឹងឆ្លងកាត់ពេលដែលទៅសម្រាលកូន និងរបៀបនៃការកាត់បន្ថយអាការៈឈឺចុកចាប់ របៀបនៃការធ្វើយ៉ាងណារក្សាកម្លាំងដើម្បីសម្រាល របៀបដកដង្ហើម និងរបៀបជាច្រើនទៀតដែលអ្នកគួរតែដឹង។ ការធ្វើបែបនេះ ដើម្បីឲ្យអ្នកអាចត្រៀមចិត្តទុកជាមុន មិនធ្វើឲ្យអ្នកភ័យពេលដែលទៅសម្រាលកូនឡើយ។
២. អ្នកគួរតែជ្រើសរើសមន្ទីរពេទ្យដែលជំនាញក្នុងការសម្រាលកូនដោយធម្មជាតិ ទើបអាចកាត់បន្ថយអត្រាគ្រោះថ្នាក់ដែលអ្នកនឹងប្រទះ។
៣. ប្រសិនជាអ្នកចង់សម្រាលកូនដោយធម្មជាតិ ដោយមិនធ្វើការវះកាត់ អ្នកគួរតែគ្រប់គ្រងទម្ងន់អ្នកឲ្យបានល្អ ព្រោះបើអ្នកឡើងទម្ងន់ខ្លាំងពេក វានឹងធ្វើឲ្យកូនក្នុងផ្ទៃធំ ពិបាកក្នុងការសម្រាលដោយធម្មជាតិណាស់។
៤. អ្នកគួរតែធ្វើការហាត់ប្រាណ ដោយដើរឲ្យច្រើននៅផ្ទះនៅពេលដែលអ្នកជិតគ្រប់ខែ ព្រោះការដើរច្រើននេះ នឹងធ្វើឲ្យអ្នកសម្រាលកូនយ៉ាងលឿនចេញមក មិនឈឺពោះយូរនោះទេ។ ដូចនេះ បើអ្នកសម្រេចចិត្តសម្រាលកូនដោយធម្មជាតិ អ្នកអាចអនុវត្តតាមវិធីខាងលើនេះបាន វានឹងជួយអ្នកឲ្យសម្រេចជោគជ័យជាមិនខានឡើយ៕