តើស្បែករបស់អ្នកម្តាយត្រូវប្រែបែបណាក្រោយពេលសម្រាល?

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីស្បែកអ្នកម្តាយក្រោយពេលដែលសម្រាលកូនរួចនឹងទៅជាបែបណា។

ក្រោយពេលដែលអ្នកម្តាយសម្រាលកូនរួច ស្បែកមុខនឹងងាយឡើងមុនណាស់។ ជាពិសេស ពេលដែលអ្នកគេងមិនគ្រប់ ឬអារម្មណ៍តែងមិនល្អ មួលម៉ៅច្រើន ឆាប់ឆេវឆាវ អារម្មណ៍មិនស្ងប់ នឹងធ្វើឲ្យអ្នកឡើងមុនបានយ៉ាងលឿន។ ម្យ៉ាងទៀត ស្បែកមុខនឹងអាចឡើងស្នាមអ៊ុចខ្មៅ ដោយស្នាមអ៊ុចខ្មៅនោះមិនដូចជាស្នាមដែលត្រូវពន្លឺថ្ងៃច្រើន ហើយកើតទេ គឺស្នាមដែលកើតជាផ្ទាំងៗ ហើយរក្សាយូរ មិនងាយបាត់ទៅវិញនោះទេ។ ស្នាមអ៊ុចខ្មៅទាំងនោះអាចកើតលើថ្ងាស ឬក្រោមចង្ការជាដើម។ ដូចនេះ អ្នកម្តាយគួរតែថែរក្សាស្បែកឲ្យបានល្អក្រោយសម្រាលកូនរួច ទើបអាចស្អាតដូចដើម មិនបំផ្លាញស្បែកដោយផ្ទាល់ដៃ៕

Postpartum care: Everything to know about your healing body