អ្នកម៉ាក់លែងពិបាកទៀតហើយ! កូនមិនឡើងគីឡូនេះជាដំណោះស្រាយដ៏អស្ចារ្យ
ជារៀងរាល់ថ្ងៃមានអ្នកម៉ាក់ជាច្រើនកំពុងតែជួបបព្ហាចំពោះកូនរបស់អ្នកមិនឡើងគីឡូសោះ ដោយសង្កេតឃើញថាបព្ហានេះនៅតែមានកើតឡើងជារៀងេរាល់ថ្ងៃ ពេលនេះ Parenting-tip.com សូមលើកយកនូវដំណោះស្រាយទាំង ៥ ចំណុចគួរធ្វើ និងមិនគួរធ្វើដើម្បីជាជំនួយដល់អ្នកម៉ាក់គ្រប់គ្នា។
តើម៉ាក់ៗចង់អោយកូនឡើងគីឡូមែនទេ? ខាងក្រោមនេះជាដំណោះស្រាយដល់ល្អសម្រាប់អ្នកដូចជា៖
១. ឧស្សាហ៍ធ្វើទឹកស៊ុបអោយកូនញ៉ាំ និង យកទឹកស៊ុបទៅដាំបាយ បបរឬ ធ្វើម្ហូបអោយកូន(អាចប្រើជំនួសទឹកស្អាត ឬ បន្ថែមពីលើ)ទទួលបានវីតាមីនបន្ថែម
២. ប្រភេទអាហារដែលមាន Protein និងផ្ដល់ថាមពលខ្ពស់ដូចជា ដំឡូង ចេក បរ័ សាច់គ្រប់ប្រភេទ ស៊ុត ប្រភេទធុញ្ញជាតិដែលមានជាតិម្សៅ ដូចជា អង្ករ សណ្ដែកចំរុះពណ៍ អាល់ម៉ុន វ៉ុលណាត់… និងប្រភេទធុញ្ញជាតិដែលប្រើជំនួសអង្ករបានដូចជា ស្រូវសាលី មីឡេត គីនវ៉ា បាលេផ្លាស់ប្ដូររសជាតិអោយកូន ក៏ដូចជាផ្តល់វីតាមីនចំរុះអោយកូនដែរ។
៣. បន្ថែមប្រភេទដំណាប់ផ្លែឈើដែលគ្មានជាតិស្ករ ដើម្បីជួយអោយកូនមានថាមពល និងជាប្រភពកាប៉ូអ៉ីដ្រាតល្អបំផុតសំរាប់កុមារ
៤. ញ៉ាំទឹកអោយបានគ្រប់គ្រាន់ តាមអាយុកូន
៥. ទំលាប់កូនអោយគេងទៀងទាត់
** ចំណុចបន្ថែម
- កូនលើសពី6ខែឡើងទៅមិន ឡើងគីឡូលឿនដូចគាត់នៅពីតូចង៉ាទេ ក្មេងដែលរពឹសចឹងគាត់ក៏ប្រើថាមពលច្រើនដែរ ហើយគាត់ក៏ត្រូវលូតលាស់ដែរ
- ចង់ដឹងកូនស្ទើរគីឡូឬ អត់ម៉ាក់គួរតាមដានកំពស់ គីឡូធៀបហ្នឹងអាយុ តាមបណ្ដ័ពណ៍លឿង ដែលបានពីពេទ្យនៅពេលសំរាលទើបច្បាស់លាស់ជាង
- កុំថ្លឹងកូនញឹកៗពេក កូនមនុស្ស មិនកូនកូនមាន់ចិញ្ចឹម 3_4ខែចាប់ថ្លឹងលក់ទេ
- កូនថ្លោសៗ មិនប្រាកដថាមានសុខភាពល្អ ឯកូនស្គមៗដូចកូនគោក៏មិនប្រាកដថាសុខភាពខ្សោយដែរ
- មើលប្រវត្តិគ្រួសាររួមផ្សំផង បើសំបូរអ្នកធាត់លើសទំងន់កូន ក៏អាចថ្លោសលើសទំងន់ដែរ ផ្ទុយទៅវិញបើពូជល្អិតៗកូន ក៏អាចល្អិតបែបម្ទេសខ្មាំងដែរ កុំឆ្ងល់។
** ចំណុចគួរកុំអនុវត្តន៍
- បើបារម្មណ៍ពីការលូតលាស់របស់កូនគួរយកកូនទៅពិគ្រោះជាមួយពេទ្យេជំនាញហើយអោយពេទ្យពិនិត្យតាមជាក់ស្ដែងជាជំរើសល្អបំផុត