កុំចេះតែមិនអី! ​ការ​ចិញ្ចឹម​​កូន​មិនបាន​ល្អ​ ​នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​ពួកគេ​

ការ​ចិញ្ចឹម​បី​បាច់​កូន​ៗ​មិនល្អ​ ​នឹង​ផ្តល់​នូវ​ផលវិបាក​ដ៏​ធ្ងន់​ធរ​សម្រាប់​រូបគេ​ផ្ទាល់​ផង​ ​និង​សង្គម​គ្រួសារ​ផង​ដេរ​។​ ​ប៉ាម៉ាក់គួរតែចំនាយពេលវេលាឪ្យបានច្រើនសម្រាប់កូនរបស់អ្នក ដូច្នេះសូមកុំបណ្តោយតាមពេលវេលានោះអី។

ខាងក្រោម​នេះ​ ​គឺជា​ផល​ប៉ះពាល់​ជាច្រើន​មក​លើ​កូន​ ​ដោយសារ​ការ​ចិញ្ចឹម​បីបាច់​ពួកគេ​មិនបាន​ល្អ​៖​ ​

3 Angry Dad Scenarios That Hurt Your Children | All Pro Dad

១​.​ ខ្វះ​ការ​អាណិតអាសូរ​ចំពោះ​អ្នកដទៃ

កូនក្មេង​នឹង​បញ្ចេញ​ឥរិយាបថ​ដាក់​អ្ន​ក​ទ​ដៃ​ ​ដូច​អ្វី​ដែល​ឪពុក​ ​ម្តាយ​ធ្វើ​ដាក់​ពួកគេ​។​ ​ប្រសិនបើ​ក្មេង​ម្នាក់​ ​ទទួលរង​នូវ​ការ​ព្រងើយកន្តើយ​ពី​អ្នកផ្ទះ​ ​នោះ​ពួកគេ​នឹង​បង្ហាញ​នូវ​អារម្មណ៍​ដូចគ្នា​នៅ​សាលា​ ​និង​ទី​កន្លែង​ផ្សេង​ៗ​។​ ​ក្មេង​ ​ដែល​ជួប​បញ្ហា​បែបនេះ​ ​នឹង​មិន​មាន​អារម្មណ៍​អាណិតអាសូរ​ចំពោះ​មនុស្សដទៃ​នោះ​ទេ​។​ ​

២​.​មិន​អាចប​ង្កើត​មិត្តភាព​ ​និង​ទំនាក់ទំនង​រយៈពេល​យូរ

ការសិក្សា​ជាច្រើន​បាន​បង្ហាញថា​ ​នៅពេល​ដែល​ឪពុក​ម្តាយ​ ​មិន​យកចិត្ត​ទុកដាក់​លើ​កូន​ៗ​របស់​ពួកគេ​ ​អាច​នឹង​ធ្វើ​ឱ្យ​កូន​ៗ​ ​ប្រឈម​នឹង​បញ្ហា​អារម្មណ៍​ ​និង​មិន​អាច​មាន​មាន​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​។​ ​

៣​.​អាច​មាន​ជំងឺ​ថប់អារម្មណ៍​ ​និង​ជំងឺ​បាក់ទឹកចិត្ត

 ការស្រាវជ្រាវ​បាន​បង្ហាញថា​ ​ក្មេង​ដែល​មានការ​ចិញ្ចឹម​បីបាច់​មិនល្អ​ ​អំឡុង​ពេល​នៅ​តូច​ ​អាច​ប្រឈម​នឹង​ហានិភ័យ​នៃ​ជំងឺ​ថប់​ ​អារម្មណ៍​ ​និង​ជំងឺ​បាក់ទឹកចិត្ត​ពេល​ធំឡើង​។

Sad Baby" photos, royalty-free images, graphics, vectors & videos | Adobe  Stock

៤​.​ជំងឺផ្លូវចិត្ត​​ ​

កូន​ៗ​ដែល​ឆ្លងកាត់​នូវ​ការ​ចិញ្ចឹម​បីបាច់​មិនបាន​ល្អ​ ​អាច​នឹង​មាន​បញ្ហា​ផ្លូវចិត្ត​ ​ដែល​ត្រូវការ​រយៈពេល​យូរ​ដើម្បី​ព្យាបាល​ ​ឬមិន​អាច​ព្យាបាល​បាន​។​ ​ក្មេង​ដែល​ឆ្លងកាត់​រឿង​បែបនេះ​ ​ទំនងជា​មិន​អាច​ចូលចុះ​ក្នុង​សង្គម​ ​នៅពេល​ដែល​ពួកគេ​ធំ​ ឡើង​។​ ​

ចំណុច​ដែល​ត្រូវ​ចងចាំ​៖​ ​

​●​ ​មានការ​យល់​ខុស​មួយ​ដែល​បាន​លើកឡើង​ថា​ ​ការ​ចិញ្ចឹម​បីបាច់​កូន​មិនល្អ​ ​ធ្វើ​ឱ្យ​មាន​ ​ជំ​ងឺ​អ័​រទីសឹ​ម​។​ ​ក្មេង​កើត​ជំ​ងឺ​អ័​រទីសឹ​ម​ ​ត្រូវការ​របៀប​ចិញ្ចឹម​បីបាច់​ខុសពី​ក្មេង​ធម្មតា​ ​ប៉ុន្តែ​វា​ ​មិនមែន​កើតឡើង​ដោយសារតែ​ការ​ចិញ្ចឹម​បីបាច់​មិនល្អ​នោះ​ទេ​។​ ​

​●​ ​អាកប្ប​កិរិយា​ឧក្រិដ្ឋជន​៖​ ​ឪពុក​ម្តាយ​មួយចំនួន​ ​ប្រើ​ទណ្ឌកម្ម​ដើម្បី​គ្រប់គ្រង​កូន​ ​ដែល​មិន​ស្តាប់​បង្គាប់​។​ ​ប៉ុន្តែ​ការប្រើ​ទណ្ឌកម្ម​ ​លើ​រាងកាយ​ម្តង​ហើយ​ម្តង​ទៀត​ ​អាច​ជាហេតុ​ផល​ដែល​ធ្វើ​ឱ្យ​ក្មេង​គិតថា​ ​ការវាយប្រហារ​លើ​រាងកាយ​អ្នកដទៃ​ ​គឺជា​រឿង​ធម្មតា​ ​គ្មានអ្វី​ខុសឆ្គង​។​ ​នៅពេល​ដែល​កូន​ធំឡើង​ ​ជំនឿ​នេះ​ ​ប្រែក្លាយ​ទៅជា​ទំនោរ​អសីលធម៌​ ​ដែល​អាច​ធ្វើ​ឱ្យ​អ្នកដទៃ​គ្រោះថ្នាក់​៕​