កត្តាធំៗដែលធ្វើឱ្យកុមារខ្លាចរហូតបាក់ស្បាតងាយជួបប្រទះបំផុត!
សុខភាពចិត្ត ឬបញ្ហាផ្លូវចិត្តពិតជាសំខាន់ចំពោះក្មេង ពិសេសការបាក់ស្បាត ដែលពេលខ្លះអ្នកជាអាណាព្យាបាលពុំចាប់អារម្មណ៍ដោយសារភាពមមាញឹកនៃអាជីព និងការងារប្រចាំថ្ងៃ។ ពេលនេះ Parenting-tip.com សូមលើកយកត្តាធំៗដែលធ្វើឱ្យកុមារខ្លាចរហូតបាក់ស្បាត។
១. តើក្មេងបាក់ស្បាតកើតមកពីមូលហេតុចម្បងអ្វីខ្លះ?
ក្មេងអាចទទួលរងនូវការបាក់ស្បាត ៤%អាយុក្រោម១៨ឆ្នាំ និងកើតមានចំពោះក្មេងស្រីច្រើនជាងក្មេងប្រុស ប្រសិនពួកគេធ្លាប់បានឆ្លងកាត់នូវបទពិសោធន៍ឈឺចាប់ណាមួយដូចខាងក្រោម៖
- ស្ត្រេស រួមជាមួយនឹងការរងរបួសណាមួយក្នុងជីវិត
- និស្ស័យផ្ទាល់ខ្លួនបន្តពីជំនាន់មុន
- ខ្វះការលើកទឹកចិត្ត ការយកចិត្តទុកដាក់ ឬការទ្រទ្រង់ពីគ្រួសារ និងមិត្តភក្តិ
- ធ្លាប់មានប្រវត្តិគ្រួសារមានការធ្លាក់ទឹកចិត្ត និងថប់បារម្ភ ឬកើតមានលើខ្លួនក្មេងផ្ទាល់
- ដំណើរនៃខួរក្បាលដែលបញ្ចេញជាទៀងទាត់នូវសារធាតុគីមី និងអ័រម៉ូនរបស់រាងកាយដើម្បីឆ្លើយតបនឹងស្ត្រេស
- ការទទួលទានជាតិអាល់កុល ឬថ្នាំញៀនលើសកម្រិត
- ការបំពាបំពានរាងកាយ ហឹង្សាផ្លូវភេទ ការរំលោភ ការគំរាមដោយអាវុទ្ធ គ្រោះថ្នាក់ ភ្លើងឆេះ ឬគ្រោះធម្មជាតិជាដើម។
អានអត្តបទ៖ ដំណោះស្រាយជួយកុមារជៀសផុតពីការខ្លាច ដែលឧស្សាហ៍ជួបប្រទះ
អ្នកជាឪពុកម្តាយគួរពិនិត្យឡើងវិញនូវចំណុចខាងលើ និងធ្វើការកែប្រែតាមដែលអាចធ្វើបាន ដើម្បីអនាគតកូនរបស់អ្នកគេចផុតពីការបាក់ស្បាតដ៏គ្រោះថ្នាក់នេះ៕